ក្រុមគ្រូពេទ្យ​បារាំង​ចុះ​ព្យាបាល​ជំងឺ​អ្នកភូមិ​ធម្មជាតិ​រុន​តា​ឯក

សៀមរាប៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌ បាន​ចុះទៅ​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ ដល់​អ្នកភូមិ ដែល​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក និង​អ្នកភូមិ​ដែល​រស់នៅក្បែរៗនោះ។ បេសកកម្ម​នេះ មាន​រយៈពេល២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី១៧ វិច្ឆិកា​នេះ។

អ្នកភូមិ​រុន​តា​ឯក​ប្រមាណ​ជាង៣០០នាក់ បានទទួល​ការព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​បារាំង។ ក្រុមគ្រូពេទ្យ ដែលមាន​ជនជាតិ​បារាំង និង​ខ្មែរ បាន​ចុះ​ពិនិត្យ និង​ផ្តល់​ថ្នាំ​ជាច្រើន​មុខ​ដល់​អ្នកភូមិ​ក្រីក្រ និង​រស់នៅ​ឆ្ងាយ​ពី​ទីប្រជុំជន។

លោក Justin Papin-Griseil ប្រធាន​ក្រុមគ្រូពេទ្យ​មនុស្សធម៌​បារាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​របស់លោក​បង្កើត​ឡើង​ក្នុង​គោលបំណង ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ដល់​អ្នកជំងឺ​ក្រីក្រ។ លោក​បន្តថា នៅ​កម្ពុជា​សកម្មភាព​នេះ បានកើត​ឡើង​នៅ​ឆ្នាំ២០១០ ហើយ​ជា​រៀងរាល់ឆ្នាំ ពួកគេ​បានធ្វើ​សកម្មភាព​ទូទាំងប្រទេស។

ក្នុង​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា បើតាម​លោក  Justin ក្នុងមួយឆ្នាំៗ ពួកគេ​បានជ្រើសរើស​គោលដៅសំខាន់ៗចំនួន ១២ទៅ១៥កន្លែង​ទូទាំងប្រទេស ដើម្បី​ព្យាបាល​ជំងឺ។ ពួកគេ​ធ្វើដំណើរ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ដោយ​ប្រើ​សកម្មភាព​ព្យាបាល​អ្នកជំងឺ ក៏ដូចជា​អប់រំ​កុមារ ឲ្យ​យល់ដឹង​ពី​អនាម័យ​ខ្លួនប្រាណ មានការ​សំអាត​ដៃ​មុខ​ញុំ​ា​អាហារ​ជាដើម។

នៅក្នុង​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​ស្ថិតនៅ​ស្រុក​បន្ទាយស្រី មាន​ប្រជាជន​ជាង ៣០០នាក់ ដែល​ទទួលបាន​ការព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​មនុស្សធម៌​បារាំង។ តាម​ការបញ្ជាក់​របស់​លោក Justin អ្នកជំងឺ​ភាគច្រើន​ជា​មនុស្ស​វ័យ​កណ្តាល និង​មួយចំនួនទៀត​ជា​កុមារ ដែល​ភាគច្រើន​មាន​ជំងឺ​ផ្លូវដង្ហើម។ ក្នុងនោះ​ផងដែរ ក្រុមគ្រូពេទ្យ​បារាំង គ្រោង​នឹងសិក្សា លើ​គម្រោង​ចុះ​ព្យាបាល​ជំងឺ ដល់​ឆ្មាំ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពី​មើលឃើញ​ទុក្ខលំបាក​របស់​ឆ្មាំ​ប្រាសាទ​ទាំងនោះ៕
ក្រុមគ្រូពេទ្យ​បារាំង​ចុះ​ព្យាបាល​ជំងឺ​អ្នកភូមិ​ធម្មជាតិ​រុន​តា​ឯក

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​