កុមារ អាច​លើសឈាម ដែរឬទេ​?

កុមារ អាច​លើសឈាម ដែរឬទេ​?

​សព្វថ្ងៃនេះ អាការៈ​លើសឈាម គេ​លែង​គិត​ពី​អាយុ​ដូច​មុន​ទៀត​ហើយ ឲ្យតែ​សម្ពាធ​ឈាម​លើសពី ១៤០/៩០ ត្រូវបាន​គេ​ចាត់ទុកថា លើសឈាម​ហើយ​។ ទោះបីជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺជា​រឿង​ដែល​កើតមាន ជា​ញឹកញាប់​បំផុត​សម្រាប់​មនុស្ស​វ័យ​ជំទង់ ឬ​មនុស្ស​ចាស់​ក៏ដោយ ប៉ុន្តែ ក្មេងៗ ក៏​ប្រហែលជា​ប្រឈមមុខ នឹង​បញ្ហា​នេះ​ផង​ដែរ​។​

​ចំពោះ​ក្មេង​មួយចំនួន អាកា​រៈលើ​ស​សម្ពាធ​ឈាម​បង្កឡើង​ដោយ ៖
​    ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​តម្រង​នោម ឬ​បេះដូង​
​    ​កត្តា​លូតលាស់​របស់​ក្មេង​មួយចំនួន​
​    ​ទម្លាប់​នៃ​របៀប​រស់នៅ​មិនល្អ​
​    ​របប​អាហារ​មិន​ផ្តល់​សុខភាព
​    ​កង្វះ​ការ​ហាត់ប្រាណ សុទ្ធសឹងតែ​ជា​ដើមហេតុ នាំឲ្យ​លើស​សម្ពាធ​ឈាម​។

​កូនក្មេង​ភាគច្រើន ដែល​កើត​ជំងឺលើសឈាម មិនសូវ​ចាប់អារម្មណ៍ នឹង​រោគ​សញ្ញា​ខាងក្រោម​នេះ​នោះ​ទេ ៖
​    ​ឈឺ​ក្បាល​ខ្លាំង​
​    ​រោយ​កញ្ចឹងក​
​    ​វិលមុខ​
​    ​ស្រវាំងភ្នែក​
​    ​ហ៊ឹង​ត្រចៀក​
​    ​ឈឺ​ទ្រូង​
​    ​ពិបាក​ដកដង្ហើម ...​។​

​ទោះបីជា​អ្នកជំងឺ ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ នៅ​ដំណាក់កាល​ដំបូង​មួយ​ចំនួន មាន​រោគសញ្ញា​ដូច​ខាងលើ​ក៏​ដោយ ក៏​សញ្ញា​អស់ទាំង​នេះ មិន​កើត​ឡើង​បាន​ដែរ លុះត្រាតែ​សម្ពាធ​ឈាម​នោះ ឡើង​ខ្ពស់​ដល់​កម្រិត​ធ្ងន់ធ្ងរ  (​ដំណាក់កាល​គំរាម​គំហែង​ដល់​ជីវិត​)៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។