ផ្សាយបន្តផ្ទាល់ តាមហ្វេសប៊ុក របស់សម្តេច ក្នុងឱកាសទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយប៉េតង់ ពិភព លោក

ភ្នំពេញ ៖ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅ ម៉ោងប្រមាណជា ៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានផ្សាយបន្តផ្ទាល់ពីវិមានសន្តិភាព ក្នុងឱកាស សម្តេចធ្វើជាអធិបតីភាព ទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយប៉េតង់ពិភពលោក ដើម្បីជូនប្រជាពលរដ្ឋ និង ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បានទស្សនាផងដែរ ។

កីឡាការិនី កែ ឡេង បានប្រកួតឈ្នះសារជាថ្មីម្តងទៀត នៅក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកលើកទី១៥ ផ្នែក ស្រ្តី នៅប្រទេសថៃ កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៥ ៕