ត្រឡប់​ពីថៃវិញ​កើតរោគចង់តែ​ស្លាប់ ​ឪពុក-ម្តាយប្រហែស​ចង.កបាន​​សម្រេច​

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​ពលករ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់ ឈ្មោះ​ន​ល់ ធី​ម អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ បានចិត្ត​គិត​ខ្លី ដោយ​សម្រេច​ចង​.​ក​ធ្វើ​អត្តឃាត​ស្លាប់​នៅ​នឹង​ដើម​អាកា​ស្យា ដែល​ហេតុការណ៍​នេះ កើត​ឡើង កាលពី​វេលា​ម៉ោង​១២ ទៅ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ស្ថិត​ក្បែរផ្លូវ​ចម្ងាយ​១០​ម៉ែត្រ ខាង​ត្បូង​​វត្ត​ត្រពាំង​សង្កែ ។

តាម​លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១១ ជន​រង​គ្រោះ​ខាងលើ​នេះ បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​មិន​ស្របច្បាប់ ដើម្បី​យក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ។ លុះ​រហូត​មក​ដល់​ខែវិច្ឆិកា ២០១៣  ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ជាមួយ​គេឯង ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​មក​ដល់​ផ្ទះ​ឈ្មោះ​ធី​ម មាន​អារម្មណ៍​មិន​ប្រក្រតី​ទេ ចេះ​តែ​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង​ជា​ហូរហែ​រថា​រូបគេ​មិន​ចង់​រស់​នោះ​ទេ គឺ​ចង់​តែ​ស្លាប់​ល្អ​ជាង ។ ដោយ​ឃើញ​បែប​នេះ ឪពុក​ម្តាយ​បាន​លួងលោម​កុំឱ្យ​គិត​ខ្លី​ដូច្នេះ​អី ។ ក្រោយមក​ទៀត នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៤ កូនប្រុស​នេះ បាន​លេបថ្នាំ​ជា​ច្រើន​គ្រាប់ ដើម្បី​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត  តែ​ដោយ​អ្នក​ផ្ទះ​ដឹង​ទាន់ ក៏​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ពញាក្រែក​ទាន់​ពេលវេលា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព