និស្សិត​សកលវិទ្យា​ល័យ បង្កើតជា​ក្រុម ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​

ភ្នំពេញ​: ក្នុង​គោលបំណង​ជួយ​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ជាពិសេស​ក្នុង​ក​ម្រឹត​ឧ​ត្ត​ម​សិក្សា​បញ្ញវន្ត​ជាន់ខ្ពស់​កម្ពុជា​មួយក្រុម បាន​រួមគ្នា​ជាមួយនឹង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (​អេ​យូ​ភីភី​-AUPP) បង្កើតឡើង​នូវ​ក្រុម​មួយ​ដែល​គេ​ហៅថា "​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី​"​។​

​គោលបំណង​របស់ "​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី​" គឺ​ដើម្បី​បន្ត​លើកកម្ពស់​វិស័យ​អប់រំ​ក្នុង​ក​ម្រឹត​ឧ​ត្ត​មសិ​ក្សា សម្រាប់​ទាំងអស់គ្នា ដូចដែល​មានចែង​នៅក្នុង​ទស្សនៈវិស័យ និង​បេសកកម្ម​របស់​សាកលវិទ្យាល័យ​អេ​យូ​ភីភី ដើម្បី​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត សម្រាប់​បណ្តា​និស្សិត​ដែល​ចូលរៀន​នៅ​អេ​យូ​ភីភី និង​ដើម្បី​ធ្វើជា​ស្ពាន​ត​ភ្ជាប់​រវាង​សាកលវិទ្យាល័យ និង​សហគមន៍ ក្នុងការ​ប្រមែប្រមូល​ធន​ធាន​ចូលរួមចំណែក​កសាង​អនាគត​ប្រទេស​កម្ពុជា​កាន់តែ​រុងរឿង​។​

​មកដល់ពេលនេះ សមាជិក​សកម្ម​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី បាននិងកំពុង​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ជួយ​ដល់​និស្សិត​អេ​យូ​ភីភី ទៅតាម​វិស័យ​ផ្សេងៗ​រៀងខ្លួន ដែល​នៅ​ក្នុងនោះ​រួមមាន​៖ ជួយ​ពិនិត្យមើល​នូវ​ឯកសារ​ស្រាវជ្រាវ​នានា​របស់​ក្រុម​សាស្ត្រាចារ្យ និង​និស្សិត​, ជួយ​រក​ឪ​កាស​សម្រាប់​ឲ្យ​និស្សិត និង​សាស្ត្រាចារ្យ បាន​ចូលរួម​ជាមួយគ្នា​ក្នុងការ​ស្រាវជ្រាវ​ផ្សេងៗ ផ្តល់​ឲ្យ​និស្សិត​នូវ​ឪ​កាស​បំពេញ​កម្មសិក្សា និង​ដំណើរ​ទស្សនកិច្ច​សិក្សា ផ្តល់​ឪ​កាស​ឲ្យ​និស្សិត​បាន​ចូលរួម​ក្នុងការ​ប្រមូល​ទិន្នន័យ​ផ្សេងៗ និង​ចូលរួម​សកម្មភាព​ផ្សេងៗ ធ្វើជា​វាគ្មិន​ផ្តល់​ប​ឋ​កថា​/​បទ​បង្ហាញ​ជុំវិញ​ប្រធានបទ​នានា និង​ធ្វើជា​អ្នក​ណែនាំ​ផ្តល់​ដំបូន្មាន​ដល់​ក្រុមនិស្សិត ជាពិសេស​គឺ​ផ្តោតលើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​លក្ខណៈ​ផ្ទាល់ខ្លួន​ក្តី ឬ​លក្ខណៈ​អាជីព​ក្តី​។​

​អតីត​អ្នកទទួលបាន​អាហារូបករណ៍​ហ្វ៊ុ​ល​ប្រាយ​ថ៍​(Fulbrighter)​ម្នាក់ ខាង​ផ្នែក​សេដ្ឋកិច្ច​-​សង្គម និង​នរវិទ្យា មកពី​សាកលវិទ្យាល័យ ន័​រ​ឌើ​ន​អ៊ី​លីណ​យ (Northern Illinois University) និង​ជា​សមាជិក​ឆ្នើម​មួយរូប​របស់​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី បាន​និយាយថា​លោក "​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សេវាកម្ម​សហគមន៍ គឺជា​កម្លាំង​ជម្រុញ​ដ៏​សំខាន់ នៅ​ពីក្រោយ​សង្គម​មួយ​ដែលមាន​ការអប់រំ​ខ្ពស់ និង​ប្រកបដោយ​ចំណេះដឹង​"​។​

"​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី​" បើកទ្វារ​ចំហ​ទទួល​សមាជិក​ថ្មី​ណាក៏ដោយ ដែលមាន​ការចាប់អារម្មណ៍​ឬ​មាន​ឆន្ទៈ​ចង់​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍន៍ គុណភាព​អប់រំ កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ជាពិសេស​គឺ​ជួយ​ឲ្យ​ប្រទេស​កម្ពុជា ត្រៀមខ្លួន​បានល្អ​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នាពេល​បច្ចុប្បន្ន​។ ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន "​ក្រុម​មិត្ត​របស់​អេ​យូ​ភីភី​" មាន​សក្តានុពល​ច្រើន ក្នុងការ​ពង្រីក​វិសាលភាព​របស់ខ្លួន​។​

​ដោយ​ប្រើប្រាស់​កម្មវិធីសិក្សា​អាមេរិក និង​បង្រៀន​ដោយ​ក្រុម​សាស្ត្រាចារ្យ​ប្រកបដោយ​គុណ​វុ​ឌ្ឍ​ខ្ពស់ ជាមួយនឹង​បទពិសោធន៍​ច្រើន​ក្នុង​ការបង្រៀន​នៅ​សហរដ្ឋអាមេរិក អេ​យូ​ភីភី​ផ្តល់​ឲ្យ​យុវជន​កម្ពុជា  និង​យុវជន​នៅ​តំបន់​អាស៊ី​តែម្តង នូវ​ការអប់រំ​មួយ​តាមបែប​អាមេរិក ជាមួយនឹង​គណៈ​គ្រប់គ្រង ប្រព័ន្ធ​រដ្ឋបាល និង​ក្រុម​សាស្ត្រាចារ្យ​មកពី​សហរដ្ឋអាមេរិក​ផ្ទាល់​។​

​អេ​យូ​ភីភី​ផ្ដល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​ការ​ជម្រុញ​នូវ​អាកប្បកិរិយា​ទទួលខុសត្រូវ​ចំពោះ​សង្គម ការសិក្សា​រៀនសូត្រ​ជា​រៀងរហូត​មិនចេះចប់ និង​ភាព​លេចធ្លោ​ខាង​គុណភាព​សិក្សា​និង​វិជ្ជាជីវៈ ដើម្បី​បណ្តុះបណ្តាល​នូវ​មនុស្ស​ប្រកបដោយ​សមត្ថភាព​ក្នុងការ​ត្រះ​រិះ ប្រកបដោយ​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​អ្នកដឹកនាំ​នៅពេល​អនាគត​ប្រកបដោយ​សីលធម៌ ដែល​នឹង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​តទៅ​អនាគត​។​

​និស្សិត​អេ​យូ​ភីភី ជំនា​ន់ទី​១ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ បាន​ចូលរៀន​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​។ ចំណែកឯ​ជំនា​ន់ទី​២​នឹង​ចាប់ផ្តើម​នៅក្នុង​ខែមករា ឆ្នាំក្រោយ (២០១៦)​។ ដូច្នេះ សិស្ស​ទាំងឡាយណា​ដែល​ចូលរៀន​មិនទាន់​ជំនា​ន់ទី​១ ឬ​មិនទាន់បាន​ចុះឈ្មោះ​ចូលរៀន អាស្រ័យ​ដោយហេតុ​ផល​ផ្សេងៗ នឹងមាន​ឪ​កាស​អាច​ចុះឈ្មោះ​ចូលរៀន​ជំនា​ន់ទី​២​បាន ចាប់ពីពេលនេះ​ដល់​ខែមករា ឆ្នាំ​២០១៦៕​

និស្សិត​សកលវិទ្យា​ល័យ បង្កើតជា​ក្រុម ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​