ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន ៣៩​គ្រាប់

ប៉ៃលិន:  កម្លាំង​សមត្ថកិច្ច នគរបាល​ក្រុងប៉ៃលិន បាន​ចុះបង្ក្រាប់​និង​ឃាត់ខ្លួន យុវជន​ម្នាក់ពាក់ព័ន្ធ​ករណី​ចែកចាយ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន ដោយ​​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៥​នៅ​ចំណុច​ផ្សារ​ថ្មី ស្ថិតក្នុង​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ វង់ ធឿន ភេទប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ធ្វើការ​ឆែកឆេរ​រកឃើញគ្រឿងញៀន​ចំនួន ៣៩​គ្រាប់ ប្រភេទ​យ៉ាម៉ា និង ម៉ា​ទឹកកក​ចំនួន ៣ កញ្ចប់​តូច។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សូប​បញ្ជាក់ថា ប្រតិបត្តិការ​ចុះបង្ក្រាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ន​ជ ដោយបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​ប៉ៃលិន ឲ្យ​លោក​អធិការនគរបាល​ក្រុងប៉ៃលិន ដើម្បី​បញ្ជាឲ្យ​លោក​អនុសេនីយ៍ទោ អ៊ឹង សុផល និង​លោក​អនុសេនីយ៍ត្រី អ៊ុក សុធា រួម​នឹងកម្លាំង ១០​នាក់ ធ្វើការ​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​នេះ​។ ជា​លទ្ធផលឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ចំនួន ៣៩​គ្រាប់ ប្រភេទ​យ៉ាម៉ា និងម៉ា​ទឹកកក​ចំនួន ៣ កញ្ចប់​តូច​៕