មហាហង្ស​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​ខ្មោច​ថតកុន​”

ភ្នំពេញ​: កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ ផលិតកម្ម​មហាហង្ស ដែលជា​ផលិតកម្ម​ក្នុងស្រុក​បានប្រកាស​បើកចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថ្មី​មួយទៀត​របស់ខ្លួន​គឺ​រឿង​”​ខ្មោច​ថតកុន​” បន្ទាប់ពី​ចំណាយ​ការផលិត​អស់​រយៈពេល​៤​ខែ​កន្លងទៅ​។  នៅ​រោងភាពយន្ត Major Cineplex នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ក្រោម​វត្តមាន​ផលិតករ សិល្បករ​ជាច្រើនរូប​។  

​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស បាន​ថ្លែង​ទាំង​ក្តី​រំពឹង ថា រឿង​”​ខ្មោច​ថតកុន​” ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ព្រោះ​វា​គឺជា​ប្រភេទ​រឿង​បែប​ភ័យរន្ធត់ ខ្មោច​ព្រាយ​បិសាច ប៉ុន្តែ​បង្កប់​ដោយ ឈុត​ឆាកកំប្លែង​ច្រើន និង​មាន​លក្ខណៈ​ប្លែក​ពី​រឿង​មុនៗ ។ លោក​បញ្ជាក់ថា រឿងនេះ​មាន​លក្ខណៈ​ប្លែក​ច្រើន​ទាំង កំប្លែង​តាំងពីដើម រហូតដល់​ចប់​តែម្ដង​។ អ្នកនិពន្ធ​រូបនេះ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា រឿង​«​ខ្មោច​ថតកុន​» គឺ​យើង​ផលិតឡើង​តម្រូវ ទៅតាម​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន ព្រោះ​ផ្ទៃរឿង​ទាំងមូល មាន​បង្កប់​ទាំង​សារ​អប់រំ ភាពសប្បាយ​រីករាយ និង​មនោសញ្ចេតនា​ស្នេហា ផងដែរ​។ លោក​បញ្ជាក់ដែរថា នៅមាន​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាច្រើន​បន្តបន្ទាប់​ទៀត​ដែល​នឹងត្រូវ​ចាក់​បញ្ចាំង និង​ផលិត​នៅពេល​ខាងមុខ​នេះហើយ​ជាមួយគ្នានេះ​ផលិតកម្ម​ក៏​កំពុង​ត្រៀមខ្លួន​សហការ​ផលិត​ជាមួយ​ផលិតករ​សិល្បករ​មកពី​ប្រទេស​ថៃ​សម្រាប់​ពេល​ដ៏​ខ្លី​ខាង​មុននេះ​ផងដែរ​។

​ខ្សែភាពយន្ត​ខាង​លើ​នេះ​ បាន​បាប់​ផ្តើម​ផលិត​កាលពី​អំឡុង​ចុង ខែមីនា ឆ្នាំ​២០១៥​។ រឿងនេះ​មានការ​ចូលរួម សម្ដែង​ដោយ តារា​ល្បីៗ រូប​មាន លោក ប៉ែន ចំ​រ៉ុង កញ្ញា ភិន សុ​ដា​លី​ស លោក សុវណ្ណ​គិរី លោក វណ្ណ មករា លោក ជី​វ័​ន្ត កញ្ញា លី ច័ន្ទ​សីហា លោក អូន ឧស្សាហ៍ លោក លឹម រដ្ឋា និង​តារា​ល្បីៗ​ជាច្រើន ដួង​ទៀត​។ ខ្សែភាពយន្ត​នេះ​នឹងត្រូវ​ធ្វើការ​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ទំនើប​ទាំងអស់​នៅ​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​តទៅ​៕

មហាហង្ស​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​ខ្មោច​ថតកុន​”

មហាហង្ស​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​ខ្មោច​ថតកុន​”