រដ្ឋាភិបាលរុស្ស៊ី អះអាងថា ការធ្លាក់យន្តហោះ ដឹកអ្នកដំណើរ នៅអេហ្ស៊ីប គឺជា«អំពើភេរវកម្ម បំផ្ទុះដោយគ្រាប់បែក»

ម៉ូស្គូ៖ រដ្ឋាភិបាលក្រុងម៉ូស្គូ បានបញ្ជាក់ថា ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍រុស្ស៊ីនៅអេហ្ស៊ីប ដោយបានសម្លាប់មនុស្ស ២២៤នាក់ គឺជា «អំពើភេរវកម្មបំផ្ទុះដោយគ្រាប់បែក» នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។

ប្រធានសហព័ន្ធសន្ដិសុខ របស់រុស្ស៊ី លោក Aleksandr Bortnikov បានបញ្ជាក់ថា ករណីនេះបណ្តាលមកពីការបំផ្ទុះគ្រាប់បែក ដែលជាគ្រាប់ច្នៃដោយដៃ មានទម្ងន់១,៥គីឡូក្រាម នៃម្សៅ TNT។

សូមជំរាបថា ថ្មីៗនេះ យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បានធ្លាក់នៅទីក្រុង Sinai នៅប្រទេសអេហ្ស៊ីបនៃកណ្ដាលវាលខ្សាច់សាហារ៉ា បណ្ដាលឲ្យមនុស្ស ២២៤នាក់ស្លាប់៕