​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្ដេជ្ញា​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​ISIS

បារាំង​៖​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​និយាយ​ទៅកាន់​សភា​កាលពី​ម្សិលមិញ​ថា ប្រទេស​បារាំង​ពេលនេះ​កំពុង​ស្ថិតក្នុង​សង្គ្រាម​ហើយ​។ សកម្មភាព​វាយប្រហារ​ក្នុង​ក្រុងប៉ារីស​គឺជា​សង្គ្រាម​ច្បាស់​ណាស់​។ វា​ពិតជា​សង្គ្រាម​ប្រឆាំង​តម្លៃ​របស់​យើង ប្រឆាំង​យុវជន​របស់​យើង​និង​ជីវិត​រស់នៅ​របស់​យើង​។​

​     ចាប់​តាំងពីដើម​ឆ្នាំនេះ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​វាយប្រហារ​នៅ​ប៉ារីស ដា​ណឺ​ម៉ាក ទុយ​នេ​ស៊ី អេ​ហ្ស៊ី​ប លី​បង់ គុយ​វ៉ែត អា​រ៉ា​ប៊ី​សា​អូឌីត និង​លី​ប៊ី​។ ការសម្លាប់​មនុស្ស​យ៉ាង​រង្គាល​នេះ គឺ​វា​ជាហេតុ​ផល​ដែល​យើង​ត្រូវតែ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ចោល​។ 

​    ​លោក ប្រធានាធិបតី​បារាំង​បាន​ឲ្យ​ដឹង​ទៀតថា “​រឿងនេះ​គឺ​វា​ពាក់ព័ន្ធ​នឹង​សហគមន៍​អន្ដរជាតិ​ទាំងមូល​។​ខ្ញុំ​បានស្នើ សុំ​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​រួចហើយ ឲ្យ​រួបរួមគ្នា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ​។​” លោក​សង្កត់ធ្ងន់ថា ការកម្ទេច​ក្រុម​ភេរវ​ករ​នឹង​ធ្វើឡើង​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ​ឡើយ​។ អ្នក​ដែល​បានរៀបចំ​ការវាយប្រហា​រ​នៅ​ប៉ារីស​ត្រូវតែទទួលស្គាល់​ថា នេះ​គឺជា​បទឧក្រិដ្ឋ​របស់ខ្លួន វា​ល្អ​ជាង​ធ្វើ​ឲ្យ​បារាំង​ភ័យខ្លាច និង​ពង្រឹង​ការប្ដេជ្ញា​ចិ​ត្ដ​ដើម្បី​បំផ្លាញ​ពួកគេ​វិញ​។​

​     គួរ​បញ្ជាក់ថា ហេតុការណ៍​វាយប្រហារ​ក្នុង​ក្រុងប៉ារីស​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​១៣ វិច្ឆិកា បានសម្លាប់​មនុស្ស​១២៩​នាក់ របួស​ជាង​៣៥០​នាក់​។ ប៉ូលិស​បារាំង​ក៏បាន​ចុះ​ឆែកឆេរ​នៅតាម​កន្លែង​សង្ស័យ​ជាច្រើន ដើម្បី​ស្វែងរក​ជនសង្ស័យ​។ នៅមាន​ជនសង្ស័យ​ជា​សមាជិក​ក្រុម​ភេរវ​ករ​ដែល​រួច ជីវិត​ពី​ការស្លាប់​ក្នុង​ហេតុការណ៍​នៅ​ប៉ារីស ហើយ​ពេលនេះ​ប៉ូលិស​កំពុងតែ​តាម​ស្វែងរក​ចាប់ខ្លួន​៕ 

​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្ដេជ្ញា​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​ISIS