Messi បង្ហាញមុខ​ក្នុង​ទីលាន​ហ្វឹកហាត់​ក្រោយ​របួស​ជង្គង់

កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ Barcelona​បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​ជា​លើក​ដំបូង​ក្រោយ​ពី​អវត្តមាន​អស់​រយៈពេល​៧​ស​ប្តា​ហ៍​រួច​មក ។ ការ​វិល​ត្រឡប់​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​កើត​មាន​ចំ​ពេល​ដែល​ក្រុម​របស់​គេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​Real Madrid​ក្រៅ​ផ្ទះ​នា​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ ។

សូម​បញ្ជាក់​ថា Messi​បាន​ឈប់​សម្រាក​ព្យាបាល​របួស​ក្បាលជង្គង់​ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា មក​ម្លេ​៉ះ ។ អំឡុង​ពេល​នោះ គេ​បាន​ខកខាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ក្នុង​ពេល​អា​ហ្ស​ង់​ទី​ន​ប៉ះ​ជាមួយ​ប្រេ​ស៊ី​ល​ក្នុង​ជម្រុះ​World Cup២០១៨ តំបន់​អា​មេ​រិ​ក​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​កន្លង​ទៅ ។

បណ្តាញសារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​ផ្សាយ​ថា កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ទំនងជា​នឹង​ត្រូវ​ដាក់​ឱ្យ​លេង​ជា​ថ្មី​អំឡុង​ជំនួប​Barcelona និង​Real Madrid ។ ប៉ុន្តែ​លោក​Homero de Agostino​ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​របស់​គេ​បាន​និយាយ​ថា កីឡាករ Messi​អាច​ប្រឈម​នឹង​ការ​រើ​ឡើង​វិញ​នូវ​មុខរបួស ប្រសិនជា​គេ​ចូល​ប្រកួត​នា​ចុង​ស​ប្តា​ហ៍​នេះ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Barcelona​ស្ថិត​នៅ​លំដាប់​កំពូល​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្គា នាំមុខ​ក្រុម Real Madrid៣​ពិន្ទុ និង Atlético Madrid៤​ពិន្ទុ​។ អំឡុង​អវត្តមាន​ទាំង​១១​ប្រកួត​នៃ​រដូវ​កាល​ថ្មី​របស់ Messi ក្រុម​នេះ​ដោយ​មាន​ជំនួយ​ពី​កំពូល​អ្នករក​គ្រាប់​បាល់​ពីរ​រូប​គឺ Neymar  និង Luis Suarez គេ​អាច​ដណ្តើម​បាន​ជ័យជម្នះ​ចំនួន​៩​លើក មិន​ដែល​ស្មើ ស៊ុត​បាល់​បញ្ចូល​ទី​បាន​២៥​គ្រាប់ និង​ត្រូវ​គេ​ស៊ុត​ចូល​វិញ​១២​គ្រាប់​ប៉ុណ្ណោះ ៕