​ធ្លាយ​រឿង​ Ruby Lin រៀបការ​ជាមួយ​តារា​ប្រុស​​ក្មេង​ជាង​៦​ឆ្នាំ តែ​ផលិតកម្ម​បដិសេធ

​ធ្លាយ​រឿង​ Ruby Lin រៀបការ​ជាមួយ​តារា​ប្រុស​​ក្មេង​ជាង​៦​ឆ្នាំ តែ​ផលិតកម្ម​បដិសេធ

ព័ត៌មាន​តួ​ឯក​រឿង “ព្រះនាង​យេយេ” ចុះ​ឈ្មោះ​រៀបការ​ជា​សម្ងាត់​ជាមួយ​តារា​ប្រុស​វ័យ​ក្មេង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល។

 

ពីរ​ថ្ងៃ​កន្លង​មក​នេះ អ្នក​តាមដាន​វិស័យ​សិល្បៈ​តៃវ៉ាន់​និង​ចិន​បាន​ជ្រួល​ច្របល់​ចំពោះ​ព័ត៌មាន​តារា​សម្ដែង​ស្រី Ruby Lin ស្ងាត់​ៗ​រៀបការ​ជាមួយ​មិត្ត​រួម​ការងារ Ethan Li។ Ethan Li និង Ruby Lin ​បាន​ស្គាល់​គ្នា​​​ដំបូង​នៅ​ពេល​សហការ​ក្នុង​រឿង “The Wonderful Wedding”។ វិបសាយ​ព័ត៌មាន​ធំៗ​ដូច​ជា Fun Youth និង CNR សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​ថា​អ្នក​ទាំង​ពីរ​បាន​រៀបការ​ជាមួយ​នឹង​គ្នា​រួច​ហើយ ព្រម​ទាំង​មាន​ភ្ជាប់​​មក​ជា​មួយ​នឹង​លិខិត​អាពាហ៍ពិពាហ៍​មួយ​ផង​ដែរ។

 

​ធ្លាយ​រឿង​ Ruby Lin រៀបការ​ជាមួយ​តារា​ប្រុស​​ក្មេង​ជាង​៦​ឆ្នាំ តែ​ផលិតកម្ម​បដិសេធ
 

បណ្ដាញ​ព័ត៌មាន​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា Ruby Lin និង Ethan Li ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គ្នា​នៅ​ពេល​ថត​រឿង​ “The Wonderful Wedding”។ Ethan Li កើត​ឆ្នាំ ១៩៨២ ស្រុក​កំណើត​នៅ​ខេត្ត Zhengzhou ប្រទេស​ចិន​ និង​ធ្លាប់​បាន​ទស្សនិកជន​ស្គាល់​មុខ​តាម​រយៈ​រឿង “1011” និង “Sacrifice” ជា​ដើម។

 

​ធ្លាយ​រឿង​ Ruby Lin រៀបការ​ជាមួយ​តារា​ប្រុស​​ក្មេង​ជាង​៦​ឆ្នាំ តែ​ផលិតកម្ម​បដិសេធ

ភ្លាម​ៗ​ក្រោយ​ពេល​ព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ ក្រុម​អ្នក​កាសែត​បាន​ទាក់​ទង​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​របស់​អ្នក​ទាំង​ពីរ​​ដើម្បី​បញ្ជាក់​ពី​រឿង​នេះ។ ដូច​សព្វ​មួយ​ដង តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​បដិសេធ​នឹង​ព័ត៌មាន​នេះ​ទាំង​ស្រុង ហើយ​បន្ថែម​​ថា​លិខិត​រៀបការ​នោះ​គឺ​ក្លែងក្លាយ៕

 

​ធ្លាយ​រឿង​ Ruby Lin រៀបការ​ជាមួយ​តារា​ប្រុស​​ក្មេង​ជាង​៦​ឆ្នាំ តែ​ផលិតកម្ម​បដិសេធ
 

ចុចអាន៖ចៀវៃ បដិសេធ​មិន​ព្រម​ធ្វើ​អ្នក​កំដរ​ឲ្យ Fan BingBing

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop