គ្រាន់​តែ​ជួប​និង​​ថត​រូប​ Selfie ជាមួយ Justin Bieber ត្រូវ​បង់​២០០០​ដុល្លារ

គ្រាន់​តែ​ជួប​និង​​ថត​រូប​ Selfie ជាមួយ Justin Bieber ត្រូវ​បង់​២០០០​ដុល្លារ

តារា​ចម្រៀង​ប៉ុប Justin Bieber នឹង​ត្រូវ​ចេញ​​ប្រគំតន្ត្រី​​ទេសចរណ៍​ជា​លើក​ដំបូង​​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​​ខកខាន​ធ្វើ​អស់​រយៈ​ពេល​៣​ឆ្នាំ ប៉ុន្តែ​អ្វី​​ដែល​គួរ​​​ឲ្យ​​ភ្ញាក់ផ្អើល​ប្រសិន​បើ​អ្នក​គាំទ្រ​ចង់​ជួប​និង​ថតរូប selfie ជាមួយ​តារា​វ័យ​ក្មេង​នេះ​ត្រូវ​ចំណាយ​ប្រាក់ ២០០០​ដុល្លារ។ ​​​​

 

 

គ្រាន់​តែ​ជួប​និង​​ថត​រូប​ Selfie ជាមួយ Justin Bieber ត្រូវ​បង់​២០០០​ដុល្លារ

​​

ការ​ប្រគំតន្ត្រី​​ទេសចរណ៍​​នេះ​​បាន​ចែក​សំបុត្រ​ VIP ជា​២​ប្រភេទ​ដែល​អ្នក​គាំទ្រ​អាច​រកទិញ​​បាន​ ដើម្បី​បាន​ជួប​​ Justin មុន​​ការ​ប្រគំតន្ត្រី។ កញ្ចប់​សំបុត្រ​ទី​១​មាន​ឈ្មោះ​ថា “The Ultimate #Purpose Experience” ដែល​មាន​តម្លៃ​២០០០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ និង​កញ្ចប់​សំបុត្រ​ទី​​២​​គេ​ឲ្យ​ឈ្មោះ​ថា “The ‘I’ll Show You’ VIP #Purpose Experience” មាន​តម្លៃ​ថោក​ជាង​កញ្ចប់​សំបុត្រ​ទី​១​ត្រឹមតែ​៩២៥​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់។

​​​​​​

អ្នក​ដែល​ទិញ​សំបុត្រប្រភេទ​​ទី​១ “The Ultimate #Purpose Experience” ​គឺ​អនុញ្ញាត​ឲ្យ​ថតរូប​ selfie ជាមួយ​អតីត​មិត្ត​ប្រុស Selena Gomez នៅ​ខាង​ក្រៅ​ឆាក​និង​បាន​ឈរ​ជិត​ឆាក​ពេល​ដែល​ការ​ប្រគំតន្ត្រី​ចាប់​ផ្ដើម។ រីឯ ​សំបុត្រ​ប្រភេទ​​ទី​២ “The ‘I’ll Show You’ VIP #Purpose Experience” អ្នក​គាំទ្រ​អាច​ជួប​និង​និយាយ​សំណេះសំណាល​​ជាមួយ​ Justin ប៉ុន្តែ​មិន​​អនុញ្ញាត​ឲ្យ​ថតរូប​ selfie ទេ បាន​ត្រឹម​តែ​ទទួល​​​អាល់ប៊ុម​រូបថត​តែ​ប៉ុណ្ណោះ។

នេះ​មិន​មែន​ជា​លើក​ទី​១​របស់ Justin Bieber ដែល​ធ្វើ​បែប​នេះ កាល​ពី​ការ​ប្រគំតន្ត្រី​​ទេសចរណ៍​ចុង​ក្រោយ​របស់​គេ​​សម្រាប់​អាល់ប៊ុម​ចម្រៀង “Believe” អ្នក​គាំទ្រ​ដែល​ទិញ​សំបុត្រ​ VIP ជា​កញ្ចប់​ត្រូវ​បង់​៦៥០​ដុល្លារ។ ប៉ុន្តែ​សម្រាប់​តម្លៃ​២០០០​ដុល្លារ​ខាង​លើ​គឺ​នៅ​ថោក​ជាង​​តម្លៃ​សំបុត្រ​ VIP នៃ​ការ​ប្រគំតន្ត្រី​​ទេសចរណ៍​រួម​គ្នា​រវាង Nick Jonas និង​Demi Lovato ដែល​មាន​ឈ្មោះ​ថា “FUTURE NOW: THE TOUR” មាន​តម្លៃ​ដល់​ទៅ​១០ ០០០​ដុល្លារ​ឯណោះ។

 

គ្រាន់​តែ​ជួប​និង​​ថត​រូប​ Selfie ជាមួយ Justin Bieber ត្រូវ​បង់​២០០០​ដុល្លារ

 

គ្រាន់​តែ​ជួប​និង​​ថត​រូប​ Selfie ជាមួយ Justin Bieber ត្រូវ​បង់​២០០០​ដុល្លារ

 

 

ចុចអាន​៖Justin Bieber ចេញ MV ម្ដង ១៣បទ មិន​ឲ្យ​ចាញ់ Beyonce

ចុចអាន៖Justin Bieber សម្រក់​ទឹក​ភ្នែក​លើ​ឆាក​​អំឡុង​ពេល​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៅ​ប៉ារីស

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ nydailynews