លោកផៃ ស៊ីនផាន៖ អ្នកអាចរត់គេចខ្លួនបានប៉ុន្តែអ្នកមិនអាចនៅក្រៅសំណាញ់ច្បាប់នោះទេ

ភ្នំពេញ៖ អ្នក​នាំ​ពា​ក្យ​ទី​ស្តី​កា​រ​គ​ណៈ​រដ្ឋ​ម​ន្ត្រី​លោក ផៃ ស៊ីផាន បា​ន​ឱ្យ​ថា​ តាម​រយៈ​ដី​កា​បង្គា​ប់​ឲ្យ​ចា​ប់​ខ្លួ​ន​រប​ស់​អ​យ្យ​ការ​អម​សា​លា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេញ​ចុះ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្ល​ង​ម​ក​នេះ​​ស​បញ្ជាក់​ឲ្យ​ឃើ​ញ​​ពី​ភា​ព​ជោ​គ​ជ័យ​នៃ​កំ​ណែ​ទ​ម្រ​ង់​ប្រ​ព័ន្ធ​យុ​ត្តិ​ធម៌ ទោះ​បី​បុ​គ្គល​នោះ​ជា​ជ​ន​ណា​ក៏​ដោយ ។ លោកបញ្ជាក់ថា “អ្នកអាចរត់គេចខ្លួនបាន ក៏ប៉ុន្តែអ្នកមិនអាចនៅក្រៅសំណាញ់ច្បាប់នោះទេ។ គ្រា​ន់​តែ​ពេ​ល​វេ​លា​តែ​ប៉ុ​ណ្ណោះ ដែ​ល​កំ​ណ​ត់​ព្រឹ​ត្តិ​ការ​ណ៍​នៃ​កា​រទ​ទួល​ទោ​ស​ទណ្ឌ” ។ អ្នក​នាំ​ពា​ក្យ​រូប​នេះ​បន្ត​ថា​ ករ​ណី​រវា​ង​សម​ រង្ស៊ី និង​លោក​ឧ​ប​នា​យក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង គឺ​ជា​រឿង​ឯ​ក​ជន​សុទ្ធ​សា​ធ​ ដែ​ល​មិ​ន​ពា​ក់​ព័ន្ធ​និង​ករ​ណី​ន​យោ​បា​យ​ ឬ​រា​ជ​រដ្ឋា​ភិ​បា​ល​នោះ​ឡើយ ។ លោកផៃ ស៊ីផាន បានបន្ថែមទៀតថា ការប្រគល់ភាពជាតំណាងរបស់ប្រជាពលរដ្ឋ និងអភ័យឯកសិទ្ធិ ឬ​ជា​ឥ​ស្សរ​ជន​នៃ​គ​ណ​បក្ស​ប្រ​ឆាំ​ង មិ​ន​បា​ន​សេ​ច​ក្តី​ថា ជា​ជ​ន​នៅ​លើ​ច្បា​ប់​នោះ​ទេ ។ ការ​ប្រ​ឆាំ​ង​និង​និ​ទ្ទ​ណ្ឌ​ភាព​ គឺ​បា​ន​ចា​ប់ ដែ​ល​មិ​ន​រើ​ស​អើ​ង​ជា​មួយ​និ​ន្នា​កា​រ​ន​យោ​បា​យ ឋា​នៈ និ​ង​តួ​នា​ទី​ន​យោ​បា​យ​ឡើយ ៕ ដោយ៖ ចាន់ធី