ឥ​ណ្ឌា​ប​ញ្ជា​ក់​ជំ​ហ​រ​ជា​ថ្មី​ថា​មិ​ន​សា​ង​ស​ង់​ប្រា​សា​ទ​ចម្ល​ង​តា​ម​រ​ច​នា​ប​ថ​ប្រា​សា​ទ​អង្គ​រ​វ​ត្ត​​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ឯក​អគ្គ​រា​ជ​ទូត​កម្ពុ​ជា​ប្រ​ចាំ​នៅ​ប្រ​ទេ​ស​ឥណ្ឌា​ ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួ​យ​លោក​ស្រី Monika K.Mohta លេ​ខា​ធិ​កា​រ​នៃ​ក្រ​សួង​កា​រ​បរ​ទេស​ឥណ្ឌា និង​លោក Shri K.K. Mittal លេ​ខា​ធិ​ការ​នៃ​ក្រ​សួង​វប្ប​ធម៌​ឥណ្ឌា ពាក់​ព័ន្ធ​នឹ​ង​កា​រ​​សាងស​ង់​ប្រា​សា​ទ​ចម្ល​ង​តា​ម​រ​ច​នា​ប​ថ​ប្រា​សា​ទ​អង្គរ​វត្ត​នៅ​រដ្ឋ Bihar ប្រ​ទេ​ស​ឥ​ណ្ឌា ។ នៅក្នុងលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សុន្ទរី បានឱ្យដឹងថា ក្នុង​ជំ​នួប​នោះ​ភា​គី​ទាំ​ង​ពី​បា​ន​លើ​ក​ឡើ​ង​នូ​វ​ចំ​ណុ​ច​សំ​ខា​ន់​ៗ​ដូច​ជា​៖​ ១-​លោក​ស្រី Monika K.Mohta លេ​ខា​ធិ​ការ​ក្រ​សួង​កា​រប​រ​ទេ​ស​ឥ​ណ្ឌា បា​ន​លើ​ក​ឡើ​ង​ថា​៖ រដ្ឋា​ភិ​បា​ល​ឥ​ណ្ឌា​នឹ​ង​ទ​ប់​ស្កា​ត់​មិ​ន​អោ​យ​មា​ន​កា​រ​សា​ង​ស​ង់​ទេ ។ ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិន​អោ​យ​សា​ង​ស​ង់​ប្រា​សាទ​ចម្ល​ង​តាម​រច​នា​បថ​ប្រា​សា​ទ​អង្គរ​វត្ត ។ ក្រុម​ហ៊ុន​នេះ​បា​ន​សន្យា​ថា​ នឹង​មិន​សាង​សង់​ប្រា​សាទ​ចម្ល​ង​តា​ម​រច​នា​បថ​ប្រា​សា​​ទ​អង្គរ​វត្ត​ទេ ប៉ុ​ន្តែ​សុំ​សា​ង​ស​ង់​ប្រា​សា​ទ​មា​ន​រច​នា​បថ​ប្រា​សា​ទ​ឥណ្ឌា​ ហើ​យ​នឹង​បញ្ជូ​ន​គំ​រោ​ង​សា​ង​ស​ង់​នេះ​ទៅ​ក្រ​សួង​វប្ប​ធម៌ និង​ក្រ​សួង​ការ​បរ​ទេស​ឥណ្ឌា ដើ​ម្បី​ស្នើ​សុំ​កា​រ​សា​ង​សង់​។ ២​-លោក Shri K.K. Mittal លេ​ខា​ធិ​កា​រ​ក្រ​សួង​វប្ប​ធ​ម៌​ឥណ្ឌា បាន​លើ​ក​ឡើង​ថា៖ ក្រ​សួ​ង​វប្ប​ធ​ម៌​ឥ​ណ្ឌា​នឹង​ធ្វើ​កា​រ​សិ​ក្សា​ […]