ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី


ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

សំណង់​​អគារ​មួយ​កន្លែង​កម្ពស់ ១១៨ម៉ែត្រ ត្រូវ​បាន​ក្រុម​វិស្វករ​​កម្ទេច​រាប់​ដល់​ដី​​ត្រឹម​តែ​ ១៣វិនាទី ប៉ុណ្ណោះ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្រុង Xián ភាគ​ពាយ័ព្យ​ខេត្ត​សានស៊ី ប្រទេស​ចិន។

 

ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

 

អគារ​នេះ​ឈ្មោះ Huangqiu Xi’an Zhongxin ​ស្ថិត​នៅ​តាម​មហាវិថី Gaoxiner  មាន​​កម្ពស់ ២៦​ជាន់ ​បាន​​ដួល​រាប​ដល់​ដី​ដូច​ការ​គ្រោង​ទុក ដោយ​មាន​សំណាញ់​ការ​ពារ​ជុំវិញ​ផង។ ​ប្រតិបត្តិការ​នេះ​​បាន​​ដំណើរ​ការ​យ៉ាង​ល្អ​ ​ទី​មួយ​អាគារ​រលំ​ចំ​ប្លង់ និង​មួយ​ទៀត​រលំ​ចុះ​​នៅ​កម្ពស់​ទាប ខណៈ​សំឡេង​ និង​កម្លាំង​រំ​ញ័រ​នៃ​ការ​​កម្ទេច ក៏​​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​បាន។ នេះ​បើ​តាម​សម្ដី​​​អ្នក​ជំនាញ និង​ជា​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Xi’an Jiaotong លោក Zhao Fuxing ។

 

លោក​​បន្ត​​ថា «បារមួយស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​តែ៧ម៉ែត្រ​ពី​អាគារ​បាក់ ​មិន​បាន​ប៉ះពាល់​ទាល់​តែ​សោះ សូម្បីតែ​កម្ទេច​ថ្ម​​ក៏​មិន​បាន​​ខ្ទាត​ចំ​បារ​​ដែរ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​​ប្រតិបត្តិការ​នេះ​ណាស់ វា​ធ្វើ​បាន​ល្អ»។

 

ចិន​កម្ទេច​អគារ​កម្ពស់១១៨ម៉ែត្រ​ ត្រឹម​១៣វិនាទី រាប​ដល់​ដី

 

សំណង់​នេះ ​​​​គឺ​ជា​អគារ​ដែល​ត្រូវ​បាន​កម្ទេច​ខ្ពស់​​ជាង​គេ​បំផុត​នៅ​ចិន ដោយ​ប្រើ​រំសេវ​ផ្ទុះ​​ ១,៤តោន។ ប្រតិបត្តិការ​ដដែល​នេះ គេ​​ប៉ាន់​ប្រមាណ​ថា​​កន្លែង​កម្ទេច ​មាន​​ទំហំ​ប្រមាណ ២៤ម៉ឺនម៉ែត្រការ៉េ និង​ត្រូវ​បោសសម្អាត​ប្រើ​ពេល ៧០ថ្ងៃ។

 

អាគារ​នេះ​​មាន​ទីតាំង​លើ​ដី ៣៧ ០០០ម៉ែត្រការ៉េ ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ទំនើប ហើយ​គេ​នឹង​ប្រើ​វា​សម្រាប់​ទីតាំង​ពាណិជ្ជកម្ម​ថ្មី​ដែល​គ្រោង​សាងសង់​ដោយ​ប្រើ​​ទឹក​ប្រាក់ ជាង ៦០០លានដុល្លារ ​រយៈពេល ៣ឆ្នាំ៕​

 

 

ចុចអាន៖ ទិដ្ឋភាព​ស្ពាន​ពោង​ឆ្លង​កាត់​ទន្លេ​​​​​ដែល​ទាហាន​ចិន​ប្រើ​ពេល​​ត្រឹម​​​១៥​នាទី​រួច​ស្រេច

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ thatsmags