ក្រុមការងារ បច្ចេកទេស ក្រសួង និងមន្ទីរធនធានទឹក ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារ បូមទឹកបញ្ចូល អាងស្តុកទឹក បឹង ព្រែកធម្មជាតិ

កណ្តាល-កំពង់ឆ្នាំង ៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និងឧតុនិយម បានដឹក នាំក្រុមការងារ បច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ចុះពិនិត្យ ការងារបូមទឹក បញ្ចូលអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រ សម្រាប់បម្រើដល់ការងារបង្កបង្កើន ផលស្រូវនៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ។

លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងនាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា គិតមកដល់ពេល នេះ ក្រសួង និងមន្ទីរធនធានទឹក បាន និងកំពុងប្រតិបត្តិការបូមទឹកបញ្ចូលអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រព័ន្ធស្រោចស្រពនានា សម្រាប់បម្រើដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង របស់បងប្អូនប្រជា កសិករនៅក្នុងខេត្តចំនួន ១៤ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូច-មធ្យម-ធំ ស្ថានីយ៍បូមទឹកតេជោសែន និងម៉ាស៊ីនបូមទឹករបស់សហគមន៍ទំនប់ដោយក្រសួងជាអ្នកឧបត្ថម្ភប្រេង សរុបជាង ៣០០ គ្រឿង ។

លោកស្រី សេង វណ្ណសាយ បានបន្តថា សម្រាប់ខេត្តកណ្តាល មកដល់ពេលនេះ គឺយើងកំពុងប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៨ គ្រឿង និងម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ សរុបចំនួន ៤២គ្រឿង សម្រាប់ដំណើរការបូមទឹកបំពេញអាងស្តុកទឹក និងបឹង-ព្រែកធម្មជាតិ សរុបចំនួន ២៩ កន្លែង ក្នុងស្រុកពញាឮ ខ្សាច់កណ្តាល មុខកំពូល និងស្រុកកៀនស្វាយ ។

លោកស្រី បានបន្តថា ចំណែកខេត្តកំពង់ឆ្នាំង គឺយើងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ២៣ គ្រឿង និងម៉ាស៊ីនរបស់សហគមន៍ទំនប់ សរុបចំនួន ១០៨ គ្រឿង សម្រាប់ដំណើរបូមទឹក បំពេញអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រឡាយមេ សរុបចំនួន ២០ កន្លែង ក្នុងស្រុកជលគិរី កំពង់លែង កំពង់ត្រឡាច រលាប្អៀរ និងក្រុងកំពង់ឆ្នាំង ។

លោកស្រី សេង វណ្ណសាយ បានបន្ថែមថា ក្រសួងធនធាទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជារបស់សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាទឹក ដល់កសិករ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការ៕