លោក វង សូត អញ្ជើញ ជួបសំណេះសំណាល ចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះធម្មជាតិ និងរងគ្រោះ ជាយថាហេតុផ្សេងៗ នៅខេត្តរតនគិរី

រតនគិរីៈ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆកា លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាបសំណេះ សំណាល ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះធម្មជាតិ និងរងគ្រោះជាយថាហេតុផ្សេងៗ នៅខេត្តរតនគិរី។ ពិធីនេះប្រារព្ធធ្វើនៅ ក្នុងបរិវេណ សាលមហោស្រពសម្តេចតេជោ ទីរួមក្រុងបានលុង និងមានការអញ្ជើញចូលរួមពីលោក សូ នាក់ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានឡើងអានរបាយការណ៍បូកសរុប ក្នុងការចុះជួយ ប្រជាពលរដ្ឋជួបការលំបាក គិតចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៥ ដែលមន្ទីរសង្គមកិច្ចខិតខំប្រឹងប្រែង។ ដោយមើលឃើញ បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ជួបការលំបាកមន្ទីរសង្គមកិច្ច បានរៀបចំកម្មវិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះមកពីក្រុងបានលុង និងបណ្តាលស្រុកផ្សេងៗទូរទាំងខេត្ត។ លោកថា ប្រជាពលរដ្ឋដែលមកទទួលអំណោយ ក្នុងឱកាស នេះមានចំនួន៣០៤គ្រួសារ។

ក្នុងឱកាសនោះដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាពិសេសមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី ព្រមទាំងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំ ពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះដោយធម្មជាតិ និងជនរងគ្រោះផ្សេងៗទៀត ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងក្រសួងសង្គមកិច្ច ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន៕