ឃាត់ខ្លួនជន សង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ត្បូងឃ្មុំ ៖ កម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកមេមត់ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសហការ ជាមួយកម្លាំង ជំនាញខេត្ត ចុះល្បាតត្រួត ពិនិត្យនៅចំណុចផ្លូវលំ ចូលតាមហាងឥន្ទ្រីធំ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ បានឃាត់បមុខសញ្ញាជនសង្ស័យ២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានទី១ឈ្មោះ អោប ឧត្តម ភេទប្រុស អាយុ២២ឆ្នាំនិង ទី២ឈ្មោះ អោម គា ភេទប្រុស អយុ២០ឆ្នាំ អ្នកទាំងពីរនៅភូមិមេមត់ ផ្សារឃុំមេមត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន រកឃើញម្ស៉ៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន នៅខ្លួន ឈ្មោះ អោម គា ចំនួន៨កញ្ចប់តូច បានធ្វើការដកហូតបញ្ជូន មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។

តាមចំលើយរបស់ឈ្មោះ អោម គា និងដោយមានការឯកភាព របស់លោកព្រះរាជ អាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០១៥ សមត្ថកិច្ចបានបន្តឆែកឆេផ្ទះ ឈ្មោះ អាវ ប្រុស ហៅ ទិន (មុខសញ្ញាចេញពីពន្ធនាគារ ករណីជួញដូរគ្រឿងញៀន) ស្នាក់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ៕