នគរបាល ឃាត់ខ្លួនស្ទាវ ៣នាក់ ករណីលួច មានស្ថានទម្ងន់ទោស

ពោធិ៍សាត់៖ ស្ទាវ៣នាក់ ត្រូវបានលម្លាំងនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនបន្ទាប់ពួកគេ បានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលកម្លាំងនគរបាលប៉ុស្តិ៍នគរបាល រដ្ឋបាលផ្ទះព្រៃឃាត់ខ្លួនបាននោះ មាន ១- ឈ្មោះ យោក សុខហេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ, ២-ឈ្មោះ យ៉េប សាសេត ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ និងទី៣-ឈ្មោះម៉ម សៅរី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា  រហូតមកទល់ពេលនេះ ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងជាក់ស្តែង កម្លាំងជំនាញនគរបាលក្រុង កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

នគរបាល ឃាត់ខ្លួនស្ទាវ ៣នាក់ ករណីលួច មានស្ថានទម្ងន់ទោស