គន្លឹះ​នៃ​ការ​បើក​ប្រើ​គណនី Facebook ច្រើន​នៅ​លើ Browser តែ​មួយ


គន្លឹះ​នៃ​ការ​បើក​ប្រើ​គណនី Facebook ច្រើន​នៅ​លើ Browser តែ​មួយ

ប្រិយមិត្ត​ដែល​ប្រើ​បណ្ដាញ​សង្គម​ Facebook សព្វ​ថ្ងៃ អាច​មាន​គណនី​ដល់​ទៅ​ពីរ ឬ លើស​ពី​នេះ​ដែល​ជា​ធម្មតា បើ​បើក​ប្រើ​គណនី​មួយ គណនី​មួយ​ទៀត​មិន​អាច​ប្រើ​បាន​ទេ ហើយ​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​ដែល​មាន​គណនី​ច្រើន ព្រោះ​ចង់​បើក​ប្រើ​ម្ដង​ទាំង​អស់​នៅ​លើ Browser តែ​មួយ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន។

 
ពេល​នេះ Sabay សូម​ណែ​នាំ​ពី​វិធីសាស្ត្រ​ងាយ ៗ ក្នុង​ការ​បើក​ប្រើ Facebook ច្រើន​នៅ​លើ Browser តែ​មួយ៖

 
+ ចំពោះ Mozilla Firefox
ដំបូង​ត្រូវ​បើក​គណនី Facebook ​ហើយ​វាយ​បញ្ចូល​ឈ្មោះ(Email ) និង លេខ​កូដ(Password)
របស់​អ្នក​ រួច​ចុច​លើ​ពាក្យ​ថា Login បន្ទាប់​មក​ចុច​ mouse ស្ដាំ​លើ Profile Name យក​ពាក្យ​ថា Open Link in New Private Window នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត​

ជំហាន​បន្ទាប់​ត្រូវ វាយ​បញ្ចូល​ឈ្មោះ (Email ) និង លេខ​កូដ (Password) គណនី​ថ្មី រួច​ចុច​លើ​ពាក្យ​ថា Login ដូច​រូប នោះ​ប្រិយមិត្ត​នឹង​អាច​ប្រើ​បាន​ទាំង​ពីរ​ហើយ​នៅ​លើ Firefox តែ​មួយ។

 

គន្លឹះ​នៃ​ការ​បើក​ប្រើ​គណនី Facebook ច្រើន​នៅ​លើ Browser តែ​មួយ

 

+ ចំពោះ Google Chrome
ប្រិយមិត្ត​បើក​គណនី Facebook ​ហើយ​វាយ​បញ្ចូល​ឈ្មោះ(Email ) និង លេខ​កូដ(Password)
របស់​អ្នក​ រួច​ចុច​លើ​ពាក្យ​ថា Login បន្ទាប់​មក​ចុច​ mouse ស្ដាំ​លើ Profile Name ដូច​ Firefox ដែរ​ប៉ុន្តែ យក​ពាក្យ​ថា Open Link in incognito Window នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត

 
ជំហាន​បន្ទាប់​ត្រូវ វាយ​បញ្ចូល​ឈ្មោះ(Email ) និង លេខ​កូដ(Password) គណនី​ថ្មី រួច​ចុច​លើ​ពាក្យ​ថា Login ដូច​រូប នោះ​ប្រិយមិត្ត​នឹង​អាច​ប្រើ​បាន​ទាំង​ពីរ​ហើយ​នៅ​លើ Google Chrome តែ​មួយ។

 
ខាង​ក្រោម​នេះ​ជា​វីដេអូ ក្នុង​ការ​បើក​ប្រើ Facebook ច្រើន​នៅ​លើ Browser តែ​មួយ៖ ​

 

 

គន្លឹះ​នៃ​ការ​បើក​ប្រើ​គណនី Facebook ច្រើន​នៅ​លើ Browser តែ​មួយ
 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

គន្លឹះ​នៃ​ការ​បើក​ប្រើ​គណនី Facebook ច្រើន​នៅ​លើ Browser តែ​មួយ