ប្រធានាធិបតី​យេ​ម៉ែ​ន​វិល​មក​កាន់​ក្រុង​អា​ដេ​ន​វិញ

ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អាប​ដ៏​រ៉ា​បូ ម៉ា​ន់​សួរ​ហា​ឌី នា​ថ្ងៃ​ទី​១៧ វិ​ច្ឆិ្​កា បាន​វិល​ត្រឡប់​មក​កាន់​ទីក្រុង​អា​ដេ​ន រដ្ឋធានី​បណ្តោះអាសន្ន​របស់​ប្រទេស​វិញ មក​ពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ជា​កន្លែង​រស់នៅ​និរទេស​របស់​លោក បន្ទាប់​ពី​ការ​វាយលុក​ខាង​យោធា​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី ។

ប្រភព​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​និយាយ​ថា បន្ទាប់​ពី​យន្តហោះ​លោក​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​អា​ដេ​ន លោក​ហា​ឌី បាន​ទៅ​កាន់​វិមាន​ប្រធានាធិបតី ដើម្បី​ចូល​កាន់​តំណែង​វិញ ហើយ​ត្រួតពិនិត្យ​ការ​វាយលុក​ខាង​យោធា​មួយ​របស់​កងទ័ព​រដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី ដែល​ការ​វាយលុក​នេះ​បើក​ធ្វើ​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​មក ដើម្បី​ដណ្តើម​កាន់​កាន់​ខេត្ត TAEZ ពី​ពួក​ឧទ្ទាម​ដែល​នៅ​ត្រួតត្រា​បណ្តា​ខេត្ត​ភាគ​ខាងជើង​ប្រទេស​រួម​ទាំង​រដ្ឋធានី​សា​ណា ៕