យុវជន​ម្នាក់​ចង​.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹក​ សង្ស័យបែក​ថ្នាំ​​

ខេត្ត​កណ្តាល​ ៖ យុវ​ជន​ម្នាក់សង្ស័យ​បែក​ថ្នាំ​​​​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ក្នុង​បន្ទប់​ទឹកបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ នៅ​ក្នុង​បន្ទប់​ទឹក​ក្រោយ​ផ្ទះ​ ស្ថិត​ក្នុង​ភូមិ​ពពាល​ខែ២ ឃុំ​ដី​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ​។

ជន​រង​គ្រោះ​ឈ្មោះ​សេន ស្រី​ណាត់ ហៅ​ខ្នាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរកម្មករ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើតហេតុ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​រស់​នៅ​ជាមួយ​ជីដូន​ ចំណែក​ឪពុក ម្តាយ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​។ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ជន​រង​គ្រោះ និង​មិត្ត​ភក្តិ​ចំនួន​៤​នាក់​ទៀត​បាន​បបួល​គ្នា​ទៅ​ផឹក​ស្រា​ថូ​អស់​២​ថូ​ក៏​បបួល​គ្នា​មក​រាំ​ធុង​បាស់​ក្នុង​ភូមិ​ ខណៈរាំបាន​មួយ​សន្ទុះ​ជន​រង​គ្រោះ​ក៏​ដើរ​មក​ផ្ទះ​ម្នាក់​ឯង​មុន​ស្រាប់​តែ​ព្រឹក​ឡើង​មានការ​ភ្ញាក់​ផ្អើល​ថា ជន​រង​គ្រោះ​យក​ក្រមា​ចង​.កនឹង​ធ្នឹម​បន្ទប់​ទឹក​ក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ។

បើ​តាម​អ្នក​ភូមិ​ជិត​ខាង​និយាយ​ថា ជន​រង​គ្រោះ​គឺ​ជា​មនុស្ស​ញៀន​ថ្នាំ​៕