ខៀវ សាន​សា​ណា ​បណ្តើរ​គូ​ស្នេ​ហ៏​រក​ទិញ​ផ្ទះ​ ​ ​ ​ ​

Sanofi

​ដោយសារតែ​កន្លងទៅ ថ្មីៗ​នេះ​គេ​បានឃើញ​អ្នក​មេម៉ាយ​កូន​ពីរ​ខៀវ សាន​សា​ណា និង​គូ​ស្នេ​ហ៏ ដឹក​ដៃ​គ្នា​ទៅ​មើល ផ្ទះ​វិឡា​ប្រណីត​មួយ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២០០៤​ទើប​មាន​ការលេចឮ​ល្បីថា នាង និង​គូស្នេហ៍​មាន​គម្រោង​ទិញ​សម្រាប់​រស់នៅ​ជុំគ្នា​នា​ថ្ងៃ​អនាគត​ ។​​ ខៀវ សាន​សា​ណា និង ​លោក Seraj Sutton ប្រធាន​ផ្នែក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​Herbalife ត្រូវបាន​គេ​ដឹងថា បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយគ្នា​អស់​រយៈពេល ជា​យូរ​មកហើយ ពោលគឺ​បន្ទាប់ពី​នាង​បែកបាក់​ស្វាមី​ជនជាតិ​កាណាដា លោក ដូ​ឡា​ល់ដ៍​បូ​វ​សឺរ​។ គេ​ដឹង​ដែរ​ថា អ្នក​ទាំងពីរ​សុទ្ធតែ​ធ្លាប់​បែកបាក់​ស្នេហ៍ និង​ធ្វើ​ការងារ​ជាមួយគ្នា ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​កាន់តែ​ជិតស្និទ្ធ បន្ទាប់ពី​ដឹក​ដៃ​គ្នា​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​រកលុយ​តាម​ប្រព័ន្ធ​នៅក្រៅ​ប្រទេស​។​

​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ជឿជាក់ថា​ស្នេហា​ថ្មី​របស់​នាង​កាន់តែ​រឹងមាំ​គឺ​ថ្មីៗ​នេះ​នាង​បាន​បណ្តើរគ្នា ចូល​មើល​លំនៅស្ថាន​គំរូ នៅ​បុរី​អ័​រ​គី​ដេ​វីឡា​តាម បណ្តោយ​ផ្លូវ​ ២០០៤ នា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។ ​គេ​គិតថា​ទំនង នាង​និង​គូស្នេហ៍​គ្រោង​ទិញ​ផ្ទះ​វិឡា​តម្លៃ​ប្រមាណ​ ២៨​ ម៉ឺន​ដុល្លារ​អាមេរិក​នៅ​ទីនោះ​ដើម្បី​ជា​ទ្រនំ​ស្នេហ៍​សម្រាប់​នាង និង​គូស្នេហ៍​ហើយ​ ។​ យ៉ាងណា​ក៏​មិនទាន់មាន​ការអះអាង​ឬ​បកស្រាយ ពី​ពិធី​ការិនី​ខៀវ សាន​សា​ណា​នៅឡើយ​ទេ ។ ក៏ប៉ុន្តែ​កន្លងទៅ​នាង​តែងតែ​បដិសេធ​មិន​ទទួល​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ជីវិត​ផ្ទាល់ ខ្លួន​ឡើយ​។​

ចំពោះមុខ​ជំនួញ​បើក​ក្រុមហ៊ុន​ទិញ​លក់​ដីធ្លី ខៀវ សាន​សា​ណា ប្រាប់ថា ​បាន​បោះទុន​អស់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ហើយ មកទល់ពេលនេះ ​។​ នាង​និយាយថា​ក្រុមហ៊ុន​ទិញ​លក់​ដីធ្លី​របស់ខ្លួន​នោះ​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទីផ្សារ​អចលនទ្រព្យ​ធំ​មួយ​បើទោះជា​ទើបតែ​បើក​អាជីវកម្ម​តែ​៤-៥​ខែ​ចុងក្រោយ​។​ក្រុមហ៊ុន​នោះ​អ្នកនាង​បានដាក់​ឈ្មោះថា Century 21st United Realty ស្ថិតនៅ​ម្ដុំ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខុន ដោយ​គ្រាន់តែ​ឈ្មោះ​ក្រុមហ៊ុន​នេះ​គឺ​បាន​ទិញ​សិទ្ធី​មកពី​ក្រុមហ៊ុន​បរទេស​អស់ប្រាក់​មិន​ក្រោម​ច្រើន​ម៉ឺន​ដុល្លារ​នោះឡើយ​ (​ទិញ License)​ ដែរ ​។

ក្រោយ​បើក​ដំណើរការ អាជីវកម្ម​របស់ខ្លួន​ទទួលផល​កើនឡើង​ជា​លំដាប់ ដែល​នេះ​គឺអាច​មកពី​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​នាង ទិញ​សិទ្ធិ​និង​បណ្ដាលមកពី​ក្រុមការងារ​ដែល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន ជាពិសេស​គឺ​អ្នកនាង​សុទ្ធ​តែមាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ភ្ញៀវ​បរទេស​និង​អ្នកមាន​តម្រូវការ​ដីធ្លី​ក្នុងស្រុក​។ អ្នកនាង​បញ្ជាក់ថា​គ្រាន់តែ​ការរៀបចំ​ការិយាល័យ ការចុះបញ្ជី​អាជីវកម្ម ការទិញ​សិទ្ធិ​ប្រើ​ឈ្មោះ ​Century 21st United Realty​ និង​ការរៀបចំ​សេវា​ផ្សេងៗ ត្រូវបាន​ចំណាយ​អស់​ខ្ទង់​២០​ម៉ឺន​ដុល្លារ​ទៅហើយ ដោយ​ការពង្រីក​គម្រោង​ផ្សេង​នៅ​មិនទាន់​បញ្ចប់​នោះ​ផង​។​

​ខៀវ សាន​សា​ណា​ឲ្យ​ដឹងថា​៖ “​ក្រុមហ៊ុន​ហ្នឹង​ប្រើ​ដើម​ច្រើនជាង​២០​ម៉ឺន​ហើយ ​(​ដុល្លារ​) ប៉ុន្តែ​មួយរយៈ​ហ្នឹង​យើង​មាន​ម៉ូយ ព្រោះ​មុន​ខ្ញុំ​ហ៊ាន​បើក​ក្រុមហ៊ុន​ហ្នឹង​គឺ​ខ្ញុំ​ស្គាល់​បរទេសៗ​និង​អ្នករកស៊ី​ខាង​ហ្នឹង​ច្រើន ពេល​ខ្ញុំ​ទៅធ្វើ​ពិធីករ ​(​ពិធី​ការិនី​)​ ឲ្យ​គេ ហើយ​ឥឡូវ​លទ្ធផល​ឃើញ​ល្អ​មែនទែន​!” ​។ ធៀប​នឹង​តារា​សិល្បៈ​ភាគច្រើន អ្នកនាង​ប្រាប់ថា​នេះ​អាចជា​អាជីព​ខុសប្លែក​ពី​គេ ដោយសារតែ​តារា​កន្លងមក​ចូលចិត្ត​បើក​តែ​ភោជនីយដ្ឋាន បើក​តែ​ហាង​លក់​សម្លៀកបំពាក់ និង​ទទួល​នាំចូល​គ្រឿងសម្អាងៗ​ផ្សេងៗ​តាម​គ្នា​។ អ្នក​មេម៉ាយ​កូន​២​រូបនេះ​បញ្ជាក់ថា​អ្នកនាង​ហ៊ាន​បើក​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ បន្ទាប់ពី​កត់សម្គាល់​ឃើញថា​វិស័យ​ដីធ្លី​កំរើក​កាន់តែ​ល្អ បើ​ធៀប​នឹង​ឆ្នាំ​២០០៨ ដែលមាន​ការដួលរលំ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ​។​

​អ្នកនាង​ចាត់ទុកថា​ការ​ចាប់ដៃគ្នា​ជាមួយ​គូស្នេហ៍​ក្នុង​គម្រោង​បើក​ជំនួញ​មួយ​នេះ គឺជា​រឿង​ល្អ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង បើទោះជា​គម្រោង​រៀបការ​និង​ផែនការ​ជិវិត ត្រូវបាន​អ្នកនាង​បដិសេធ​មិន​ទម្លាយ​និង​សុំ​សិទ្ធិ​មិន​ឆ្លើយ​សំណួរ​ ។ អ្នកនាង​បញ្ជាក់ថា​នៅពេល​ណាមួយ​ស្នេហា​រវាង​អ្នកនាង និង​លោក Seraj នឹង​លែងមាន​អាថ៌កំបាំង ប៉ុន្តែ​ពេលនេះ អ្នកនាង​សុំ​ពេល​ជំរុញ​មុខ​ជំនួញ​ឲ្យ​មាន​ល្បឿន​ទៅមុខ​ជាមុនសិន បន្ថែម​ពីលើ​អាជីព​ជា​ពិធី​ការិនី ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​និង​ជា​តំណាង​ចែកចាយ​អាហារ​បំប៉ន​នោះ ​៕ ដេវីត​


Related