ទីក្រុង ញូយ៉ក ពង្រាយកម្លាំងពិសេស ប្រឆាំងភេរវកម្ម ដើម្បីការពារ សន្តិសុខ

ញូយ៉ក ៖ អាជ្ញាធរទីក្រុងញូយ៉ក ភាគខាងជើងសហរដ្ឋអាមេរិក បានបញ្ចេញកងកម្លាំង បញ្ជាការពិសេស កម្រិត ខ្ពស់ ដែលនេះជាចំណាត់ការថ្នាក់ឧត្តមដំបូងហើយ សម្រាប់ការិយាល័យប្រឆាំងអំពើភេរវកម្មរបស់ នាយកដ្ឋាន ប៉ូលិសជាតិ។ នេះបើតាមការលើកឡើង របស់លោកមេបញ្ជាការ ប៊ៀល ដឺ ប្លាស៊ីយ៉ូ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

សារព័ត៌មានស៊ិនហួ ដកស្រង់សម្តីលោក ប្លាស៊ីយ៉ូ ទៀតថា “យើងកំពុងតែខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម ក្នុងកម្រិតខ្ពស់បន្ថែមទៀត។ យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ជាលើកកងកម្លាំងរួម ៥០០ នាក់ផ្សេងទៀត ដែលក្នុងនោះមានកងកម្លាំង ៤៥០នាក់ គឺជាកងកម្លាំងសម្រាប់ប្រឆាំងភេរវកម្ម ក្នុងប្រតិបត្តិការ ស្រាប់” ។

គួរបញ្ជាក់ថា សម្រាប់ទីក្រុងញូយ៉ក ក៏ទំនងជាស្ថិតនៅក្នុងការគម្រាមកំហែង ដោយភេរវកម្ម ផងដែរ បន្ទាប់ពីរដ្ឋ ធានីវ៉ាស៊ីនតោន ត្រូវពួកអាស៊ីស ព្រមានវាយប្រហារឲ្យដូចទីក្រុងប៉ារីសនោះ។ លោកមេបញ្ជាការប៉ូលិស ញូយ៉ក បន្ថែមទៀតថា កងកម្លាំងទាំងអស់ មានសមត្ថភាព គ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងអំពើភេរវកម្ម ជាពិសេស ពេល កើតមានការបាញ់ប្រហារនានា ៕

ទីក្រុង ញូយ៉ក ពង្រាយកម្លាំងពិសេស ប្រឆាំងភេរវកម្ម ដើម្បីការពារ សន្តិសុខ