លួច​កាត់​ខ្សែភ្លើង​ហើយ​រត់​មិន​រួច ម្ចាស់​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ម្ចាស់​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុង​ក្រុម​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ស្រេង ហុ​ក អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែក​ម្ចាស់​ខ្សែភ្លើង​ឈ្មោះ​ម៉​ន ម៉ៅ  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មេការ​សំណង់ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះជា​ម្ចាស់​បាន​ដើរទៅ​ខាងក្រោយ​ការដ្ឋាន ព្រោះ​បានឮ​សំឡេង​នៅ​ជាន់​ទី​២ នៃ​សំណង់ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ចំនួន​៣​ដុំ ហើយ​ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ព្រមទាំង​ដកហូត​វត្ថុ​តាង​មាន​កូនសោ​១, កន្ត្រៃ​១ និង​ខ្សែភ្លើង​ដែល​ជនសង្ស័យ​លួ​​ច​កាត់​ផង​ដែរ ។