ឆាក្ដៅទា

ឆាក្តៅជាម្ហូបមួយមុខដែលខ្មែរយើង​ចូលចិត្ត​ធ្វើ​ទទួល​ទាន​ជា​មួយ​បាយ​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ឬ​ជួប​ជុំ​គ្រួសារ​។​សម្រាប់​មុខ​ម្ហូប​ឆាក្តៅ​នេះ​គេ​អាច​ប្រើ​ប្រាប់​សាច់​បាន​ច្រើន​ប្រភេទ​ដូច​ជា​ មាន់​ ខ្យង​ គោ​......​តែ​សម្រាប់​ថ្ងៃនេះ​មង្គលការ​និង​យក​វិធី​ឆាក្តៅ​សាច់ទា​មក​ជំរាប​ជួន​បង​ប្អូន​ស្ត្រី​មេផ្ទះ​។ចង់​ដឹង​ថា​គ្រឿង​ផ្សំ​និង​វិធី​ធ្វើ​យ៉ាង​ណា​នោះ​ទៅ​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​


គ្រឿងផ្សំ


- ទា កាត់ជាដុំៗល្មម រឺ សាច់មាន់
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
- ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប
- ស្លឹកក្រូចសើច
- ស្លឹកម្រះព្រៅ


វិធីធ្វើ


- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្ តិច ទុកអោយក្ដៅ រួច​ដាក់​ខ្ទឹមស​ចិញ្រាំ​ និង​ម្ទេស​ក្រៀម​ចូល​រំលីង​អោយ​ឡើ ង​ក្រហម​ ទើប​ដាក់​គ្រឿង​បុក​ សណ្ដែក​ដី​ចូល​ រំលីង​អោយ​ឡើង​ឈ្ងុយ​
- រួចដាក់សាច់ ​ស្ករត្នោត​ ម្សៅស៊ុប​ អំបិល​ ទឹកត្រី​ និង​ ទឹកបន្តិច​ ហើយ​កូរ​អោយ​សព្វ​ចូល​ជាតិ​ជា​មួយ​គ្រឿង​ រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការ​ចូ លចិត្ត​
- រំងាស់ទុកអោយចូលជាតិផុយ​សាច់ ​ហើយ​ បន្ទាប់​មក​ដាក់​ទឹកដោះ​គោឆៅ​ចូល ​ទុក​អោយ​ពុះ​ រៀង​រីង​ទឹក​បន្តិច​ ទើប​ដាក់​ស្លឹក​ម្រះពៅ​ ស្លឹក​ក្រូច​សើច​ចូល​ កូរ​អោយសព្វ​ រួច​ជា​ការ​ស្រេច​ ។​


យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយ​ទៀត​ដាក់​ខ្ទិះដូង​ជំនួស​ទឹក ​ក៌​បាន​ដែរ​ ប្រសិន​បើ​យើង​ចូល​ចិត្ត​ ។​

 ឆាក្ដៅទា

 

 

ប្រភព៖មុខម្ហូបប្រចាំ គ្រួសារ&Housewife Onlineshop

 

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាក្ដៅទា