អ្នក​ស្រី កែ ឡេង ឡើង​ឋានន្តរស័ក្តជា វរសេនីយ៍​ត្រី

ដូច​អ្វី​ដែល​ខ្លួន​បាន​សន្យា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដើម្បី​តម្លើង​ឋានន្តរស័ក្ត​ អ្នក​ស្រី កែ ឡេង ពី​អនុសេនីយ៍ឯកទៅ​ជា​វរសេនីយ៍​ត្រី បន្ទាប់ពី​កីឡាការិនី ប៉េតង់ រូបនេះ ដណ្តើម​បាន​មេដាយមាសពិភពលោក​មួយ​បន្ថែមទៀត។
ទទួល​បាន​ប្រាក់​រង្វាន់​តាមអនុក្រឹត្យចំនួន​១២០លាន​រៀល រួម​ទាំងថវិកាផ្ទាល់ពី​លោក​នាយក​រដ្ឋមន្ត្រី​ចំនួន​១ម៉ឺនដុល្លារអាមេរិក។ លោក សុខ ម៉ុង ដែល​ជាគ្រូបង្វឹក​ ទទួល​បាន​ប្រាក់​រង្វាន់​១២០លាន​រៀលតាម​អនុក្រឹត្យ និងប្រាក់​លើកទឹកចិត្ត​ពី​លោកនាយក​រដ្ឋមន្ត្រី ៣០០០​ដុល្លារអាមេរិក​ផងដែរ។

កីឡាការិនី កែ ឡេង និងលោក សុខ ម៉ុង ជាគ្រូបង្វឹក ក៏​ទទួល​បាននូវការបំពាក់គ្រឿងឥស្សររិយ​ស​បន្ថែម​ផងដែរ៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​