អេស៊ីលីដា ងាកទៅរកក្រុមហ៊ុន Microsoft សម្រាប់គ្រប់គ្រងដោយប្រព័ន្ធ IT ដើម្បីបង្កើនផលិតភាពការងារ

ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft កម្ពុជា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ២០១៥ ប្រកាសថា ធនាគារអេស៊ីលីដា ដែលជាធនាគារធំជាងគេ បានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft  (Microsoft Enterprise Agreement) ដើម្បីទទួលការសន្សំសំចៃ ការចំណាយ ដែលមានប្រសិទ្ធភាពជាងមុន ក្នុងការបង្កើនផលិតភាពការងារ ប្រព័ន្ធកម្មវិធីទាន់សម័យកាល ទប់ស្កាត់ភាពងាយរងគ្រោះផ្នែកសន្តិសុខព័ត៌មានវិទ្យា។

លោក Mach Terry  អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែក IT នៃធនាគារអេស៊ីលីដា បានថ្លែងថា “ភាពអាចព្យាករណ៍បាន នៃការចំណាយលើការជាវ អាជ្ញាប័ណ្ណបែបកិច្ចព្រមព្រៀង សហគ្រាសប្រចាំឆ្នាំ គឺប្រសើរ ជាងការទូទាត់ជាមុន ដូច្នេះ ជួយផ្ដល់លទ្ធភាពឲ្យយើងអាចយកប្រាក់ ទៅប្រើប្រាស់ លើសកម្មភាព បង្កើតប្រាក់ចំណូល ជាជាងការចំណាយលើថ្លៃអាជ្ញាប័ណ្ណម្ដងៗដ៏ច្រើន” ។

លោក Bharat Mirchandani នាយកផ្នែកលក់ ប្រចាំទីផ្សារថ្មី ក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “យើងជឿថា ការជំរុញកម្លាំងការងារ ដោយប្រើបច្ចេកវិទ្យា អាចជា កម្លាំង ចលករដ៏សំខាន់ក្នុងការបង្កើនផលិតភាពការងារទាំងមូល អាចសម្រេចកិច្ចការបានច្រើនជាងមុន និងអាច បង្កើតនិយាមការថ្មី ក្នុងការអនុវត្តការងារថែមទៀតផង ។ វិស័យធនាគារនៅកម្ពុជាកំពុងតែរីកលូតលាស់ ដោយ កំពុងផ្ដល់ឱកាសការងារយ៉ាងច្រើន ហើយយើងខ្ញុំប្តេជ្ញាពង្រីកវត្តមានរបស់ក្រុមហ៊ុន និងរួមចំណែកដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេស” ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដាមានបុគ្គលិកជាង ១១៦០០ នាក់នៅតាមការិយាល័យចំនួន ២៦៥ កន្លែង ដោយត្រូវប្រើប្រាស់កុំព្យូទ័រចំនួនជាង ៧០០០ គ្រឿង៕

អេស៊ីលីដា ងាកទៅរកក្រុមហ៊ុន Microsoft សម្រាប់គ្រប់គ្រងដោយប្រព័ន្ធ IT ដើម្បីបង្កើនផលិតភាពការងារ

អេស៊ីលីដា ងាកទៅរកក្រុមហ៊ុន Microsoft សម្រាប់គ្រប់គ្រងដោយប្រព័ន្ធ IT ដើម្បីបង្កើនផលិតភាពការងារ