អភិបាល ខេត្តព្រះសីហនុ ស្នើអាជ្ញាធរ ស្រុកព្រៃនប់ បង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងមូលដ្ឋាន របស់ខ្លួន

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្នើអាជ្ញាធរស្រុកព្រៃនប់ ធ្វើការបង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទមានដូចជា កន្ទុយលេខ បៀរ អាប៉ោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងផ្សារវាលរេញ ដែលកើតឡើងយ៉ាងពេញបន្ទុក ។
ការថ្លែងរបស់លោកអភិបាលខេត្តបែបនេះ ដោយមានការស្នើសុំពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលលោកចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅស្រុកព្រៃនប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា តាមច្បាប់សមត្ថកិច្ចត្រូវធ្វើការបង្រ្កាប ប៉ុន្តែប្រហែលជាមកពីមានសាច់ញាតិ មានការពាក់ព័ន្ធជាមួយ ល្បែងអស់ទាំងនោះឬ? បានជាមិនធ្វើការបង្រ្កាប ៕