Smart បង្ហាញ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រតិបត្តិការ​សាច់​ប្រាក់​លើ​វិក័យប័ត្រ​ផ្សេងៗ​របស់ SmartLuy

ភ្នំពេញ៖ Smart បានបើកដំណើរការសេវាថ្មី ដែលជាដំណោះស្រាយដ៏៏ ល្អប្រសើរជាងមុនសម្រាប់ប្រតិបត្តិការសាច់ប្រាក់ តាមរយៈសេវាកម្មថ្មីរបស់ខ្លួន ដែលមានឈ្មោះថា SmartLuy ។ ជាមួយនឹង SmartLuy នរណាក៏អាចធ្វើប្រតិបត្តិការសាច់ប្រាក់ បានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ សម្រាប់ប្រតិបត្តិការសាច់ប្រាក់ ទៅលើ វិក័យប័ត្របង់ប្រាក់ផ្សេងៗ ការផ្ទេរប្រាក់ និងការបញ្ចូលលុយទូរស័ព្ទចល័ត។

SmartLuy ត្រូវបានផ្អែកលើភាពជាដៃគូ រវាងស្មាតនិងធនាគារ ABA និងត្រូវបានចេញជាអាជ្ញាប័ណ្ណពេញលេញ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យវាអាចទុកចិត្ត បាននិងគួរអោយជឿជាក់សម្រាប់អតិថិជន។ ខណៈពេលដែលការបើកដំណើរការកាន់ តែទូលំទូលាយនៃដៃគូទូទាត់ជាច្រើនរួចទៅហើយ, ក្រុមហ៊ុន Smart បានអញ្ជើញដៃគូទូទាត់នានា ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករ e-commerce ដើម្បីតភ្ជាប់ទៅជាមួយ SmartLuy និងប្រើ SmartLuy សំរាប់ទូទាត់ប្រាក់សម្រាប់អាជីវកម្មរបស់ខ្លួន។ ជាពិសេស e-commerce គឺត្រូវបានអនុវត្តដោយមានកំរិត ដោយសារអវត្តមាននៃជម្រើសក្នុងការទូទាត់ ហើយ SmartLuy ត្រូវបានធ្វើឡើងដើម្បីផ្លាស់ប្តូរស្ថានការណ៍នេះ និងដើម្បីជំរុញសេដ្ឋកិច្ច ឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ឥឡូវ នេះជាមួយ SmartLuy គឺមិនត្រឹមតែផ្តល់សេវានេះ ជូនដល់អតិថិជន Smart ជាង៨ លាននាក់ ប៉ុណ្ណោះទេ អ្នកគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់បានហើយមិនថា អ្នកកំពុងស្នាក់នៅកន្លែងណាក៏ដោយ ពេលណាក៏ដោយ អ្នកអាចធ្វើប្រតិបត្តិការសាច់ប្រាក់លឿនជាងមុន, មានសុវត្ថិភាពជាង និងងាយស្រួលជាងមុន។ SmartLuy គ្មានរបាំងរាងកាយ អ្នកអាចនៅក្នុងផ្ទះនៅឯហាងកាហ្វេ ឬសួនច្បារ ហើយអ្នកអាចផ្ទេរប្រាក់ភ្លាម ទៅក្រុមគ្រួសារឬមិត្តភក្តិរបស់អ្នកដើម្បីទូទាត់វិក័យប័ត្រ ឬ បញ្ចូលលុយទូរស័ព្ទគ្រប់ប្រព័ន្ធ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បាននិយាយថា «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ក្រុមហ៊ុន Smart នឹងបន្តផ្តល់សេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានទៅនឹងប្រទេសកម្ពុជា។ SmartLuy គឺជាវិធីល្អប្រសើរជាងមុនដើម្បីធ្វើឱ្យប្រតិបត្តិការសាច់ប្រាក់និងបន្ថយឧបសគ្គនានាទាំងអស់។ តើមានអ្វីដែលកាន់តែងាយស្រួលជាងនេះ នៅពេលដែលអ្នកអាច ធ្វើ ការបង់ប្រាក់ទាំងអស់ឬការផ្ទេរសាច់ប្រាក់ នៅលើម្រាមដៃរបស់អ្នក ហើយ មានតំលៃសមរម្យមួយ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។

លោកបានបញ្ជាក់ថា ប្រតិបត្តិការសាច់ប្រាក់នៅក្នុង ការចូលទៅក្នុងកាបូប SmartLuy ដ៏ទៃទៀត គឺត្រឹមតែ 0,50 ដុល្លារអាមេរិក។ អ្នកអាចចំណាយត្រឹមតែ ១០០០ រៀល (0.25$) សម្រាប់ ការផ្ទេរប្រាក់ទៅក្រុមគ្រួសារអ្នក ក្រោម២៥ ដុល្លា និងត្រឹមតែ ២០០០ រៀល (0.50$) សម្រាប់ប្រតិបត្តិការលើសពី ២៥ ដុល្លារអាមេរិក ហើយវាមានតំលៃសមរម្យបំផុតនៅក្នុងប្រទេសនេះ។ កាន់តែអស្ចារ្យជាងនេះទៅទៀត អ្នកមិនចាំបាច់បង់ថ្លៃសេវាអ្វីទេ សម្រាប់ការទិញបញ្ចូលទឹកប្រាក់ទូរស័ព្ទចល័តសម្រាប់ក្រុមហ៊ុន Smart ឬប្រតិបត្តិករទូរស័ព្ទចល័តដទៃទៀត។ ការទូទាត់វិក័យបត្រភាគច្រើនគឺមិន មានគិតថ្លៃសេវា ខណៈពេលដែលប្រតិបត្តិការសាច់ប្រាក់មានតំលៃតែ 0,50 ដុល្លារអាមេរិក៕

Smart បង្ហាញ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រតិបត្តិការ​សាច់​ប្រាក់​លើ​វិក័យប័ត្រ​ផ្សេងៗ​របស់ SmartLuy