ម្ចាស់​មេដាយមាសពិភពលោក​ផ្នែកប៉េតង់លោកស្រី​ កែ ឡេង ​ឡើងឋានៈស័ក្តិ៤

រាជធានីភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានប្រកាសដំឡើង​ឋានៈម្ចាស់មេដាយ​មាសពិភពលោកផ្នែក​ប៉េតង់លោកស្រី កែ ឡេងពី​អនុសេនីយ៍ឯកទៅ​ជា​វរៈសេនីយ៍ត្រី​ (ស័ក្តិ៤) ​នៃកងយោធពលខេមរភូមិន្ទ ។

ក្រៅពីការដំឡើងឋានៈ​ សម្តេច​តេជោនាយករដ្ឋមន្រ្តីនៅ​រសៀលថ្ងៃទី១៧ វិ​ច្ឆិកានេះ​ក៍បានផ្តល់​រង្វាន់ផ្ទាល់ខ្លួន​ជាទឹកបា្រក់១ម៉ឺនដុល្លារ ​បន្ថែមពី​លើបា្រក់រង្វាន់​១២០លានរៀល របស់​​រាជរដ្ឋាភិបាលនោះថែមទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕