នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ទទួល​អង្ករ ៥​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ពី​ម្ចាស់​ហាង ហ៊ុយ គាំង ដូរ​លុយ ខេត្តសៀមរាប

ខេត្តសៀមរាប: លោក​ឧ​ត្ត​ម​សេនីយ៍​សុខ ធឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា មេបញ្ជាការរង​នគរបាល ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានទទួល​នូវ​អង្ករ​ចំនួន​៥​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ពី​ម្ចាស់​ហាង​ដូរ​លុយ ហ៊ុយ គាំង ខេត្តសៀមរាប ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​។​
​    ​
​លោកស្រី ហ៊ុយ គាំង ម្ចាស់​ហាង​ដូរ​លុយ ហ៊ុយ គាំង ខេត្តសៀមរាប បាន​បញ្ជាក់ថា គ្រួសារ លោកស្រី បាន​បរិច្ចាគ​នូវ​អង្ករ​ចំនួន ៥​តោន មី​សៀម​ចំនួន ៣​កេស​ធំ មី​ខ្លាឃ្មុំ​ចំនួន ១០​កេស​តូច ត្រីខ រូប​ស្រី ៣​នាក់ ចំនួន ២​កេស ខ្លាញ់​២​ប៉ោត ទឹកត្រី​១​ឡូ ទឹកម្ទេស​១​ឡូ និង​ទឹកស៊ីអ៊ីវ​១​ឡូ ជូន​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ ដើម្បី​ហូបចុក​ប្រចាំថ្ងៃ​។
​    ​
​លោកស្រី ហ៊ុយ គាំង បាន​និយាយថា នេះ​គឺជា​ការបរិច្ចាគ​នូវ​គ្រឿងឧបភោគ បរិភោគ ពីស​មរ ភូមិ​ក្រោយ ទៅ​សមរភូមិ​មុខ ទោះបី​នេះ​ជា​សម្ភារៈ​តិចតួច​ក្តី ប៉ុន្តែ​នេះ​ជា​ទឹកចិត្ត​មួយ​របស់​គ្រួសារ​របស់លោក​ស្រី ត្រូវតែ​ធ្វើ ដើម្បី​ផ្តល់ជូន​កងកំលាំងប្រដាប់អាវុធ សំរាប់​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ជាតិ​មាតុភូមិ​។​    ​
​    ​
​តាមរយៈ​ការ​ផ្តាំផ្ញើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ តំណាង​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ទោះបី​សម្ភារៈ​ទាំងនោះ​មាន​ភាព​តិចតួច​មិន អាច​ហូបចុក​គ្រប់គ្រាន់ ប៉ុន្តែ​នេះ​ជា​ទឹកចិត្ត​ដល់​ជ្រះថ្លា ដែល​សប្បុរសជន​រូប​នេះ​បាន​ជួយ​ដល់​កំលាំង​នគរបាលជាតិ​។
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​បញ្ជាក់ថា នឹង​ប្រើប្រាស់​អង្ករ គ្រឿង​ឧបភោគ​បរិភោគ ទាំងនេះ​ឲ្យ​ចំ​គោលដៅ ដែល​ម្ចាស់​អំណោយ​ចង់បាន ដោយ​មិន​ធ្វើ​ឲ្យ​ម្ចាស់​អំណោយ​មានការ​អ​ល់ អែក​ចំពោះ​ការប្រើប្រាស់​អំណោយ​ជាដាច់ខាត​។

​ក្នុង​ឳ​កាស​នោះ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​បញ្ជាក់ជូន​ថា កំលាំង​នគរបាលជាតិ គឺមាន​ភារកិច្ច​ការពា​រ​យ៉ាង​ដាច់ខាត ចំពោះ​ជាតិ  ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​មិន​ឲ្យ​ជន​ឱកាសនិយម​ប្រើប្រាស់ ឬ​ផ្តួលរំលំ​រាជរដ្ឋាភិបាល បានជា​ដាច់ខាត​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ទទួល​អង្ករ ៥​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ពី​ម្ចាស់​ហាង ហ៊ុយ គាំង ដូរ​លុយ ខេត្តសៀមរាប

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ទទួល​អង្ករ ៥​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ពី​ម្ចាស់​ហាង ហ៊ុយ គាំង ដូរ​លុយ ខេត្តសៀមរាប

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ទទួល​អង្ករ ៥​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ពី​ម្ចាស់​ហាង ហ៊ុយ គាំង ដូរ​លុយ ខេត្តសៀមរាប