រន្ធត់ណាស់!គ្រូបង្រៀន ត្រូវស្លាប់រីឯនារីជាកូនសិស្ស ចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីរៀនបើកបរ រថយន្តធ្លាក់ចូលសមុទ្រ

កូឡុំប៊ី៖ នារីវ័យក្មេងម្នាក់ រស់នៅកូឡុំប៊ី ត្រូវបានក្រុមសង្គ្រោះដឹកយក ទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបើករថយន្ត ចុះ សមុទ្រដោយចៃដន្យ ខណៈពេលកំពុងរៀន បើកបរជាមួយគ្រូ ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតំបន់ San Andres ជាអកុសលលោកគ្រូបង្រៀន បើកបរបាន លង់ទឹក ស្លាប់យ៉ាងអណោចអធម នៅពេលដែលកូនសិស្សស្រី បើករថយន្តចូលទឹកសមុទ្រ ។ ប៉ូលិសនិយាយថា សំណាង ណាស់ដែលនារីជាកូនសិស្សនៅមានជីវិត ព្រោះគេអាចទាញនាងចេញពីរលកបានតែ ដោយសារចង់ សង្គ្រោះលោកគ្រូ ម្នាក់ទៀតមិនទាន់ ទើបគាត់ត្រូវបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយ ។

ប៉ូលិសមិនបានបញ្ជាក់ពី អត្តសញ្ញាណសិស្សស្រីឲ្យដឹងទេ ខណៈដែលពួកគេបញ្ជូននាងទៅសង្គ្រោះនៅបន្ទប់ ICU នៅ ឯមន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុ ប៉ុន្តែនាងបានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ៕

រន្ធត់ណាស់!គ្រូបង្រៀន ត្រូវស្លាប់រីឯនារីជាកូនសិស្ស ចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីរៀនបើកបរ រថយន្តធ្លាក់ចូលសមុទ្រ