ហេងវិញ! បុរស​ម្នាក់​ឈ្នះ​ក្តី​ជាង ១០០.០០០ដុល្លារ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ព្រោះ​រពឹស​ដៃ​យក​តុក្កតា​ជ័រ​ចង្អុល​មុខ​ប៉ូលិស

ស៊ីដនី៖ បុរសម្នាក់រស់នៅប្រទេសអូស្ត្រាលី បានឈ្នះបណ្តឹង លើមន្ត្រីប៉ូលិស២រូបដែលបានចាប់ខ្លួនគាត់ ដោយការ ចោទប្រកាន់ មិនសមហេតុផលទាល់តែសោះ នៅពេលដែលបុរសរូបនេះគ្រាន់តែយកតុក្កតាដាយណូស័រ ទៅចង្អុលមុខ ប៉ូលិសទាំងនោះលេងប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ New South Wales ដោយប៉ូលិសបានចាប់ខ្លួន Rickey Caton បន្ទាប់ពី គាត់លេងតុក្កតារូបដាយណូស័រ មកចង្អុលដាក់ពួកគេអំឡុងពេលឈប់រថយន្តនៅលើដងផ្លូវមួយ ដោយការយល់ខុស ប៉ុន្តែពេលនេះ Caton និងមិត្តភ័ក្តិម្នាក់ទៀត ដែលស្ថិតក្នុងហេតុការណ៍បានដាក់ពាក្យប្តឹងទៅតុលាការទាមទារសំណង ជំងឺចិត្តរាប់សែនដុល្លារ ពីមន្ត្រីប៉ូលិសទាំងនោះដោយប្តឹងបកថា ពួកគេបង្ករបួសស្នាម និងចាប់ខ្លួនគាត់ឃុំដោយខុស ច្បាប់ ។

តុលាការបានឲ្យព្រះរាជអាជ្ញាបើកការស៊ើបអង្កេតលើករណីមិនសមហេតុផលមួយនេះ ហើយរកឃើញថា Caton និង Antram ដែលជាមិត្តភ័ក្តិមិនបានប្រព្រឹត្តទង្វើខុសឆ្គងណាមួយទេ ប៉ុន្តែពួកគេបែរក្លាយជាជនរងគ្រោះដែលរងការធ្វើ បាបពីសំណាក់មន្ត្រីប៉ូលិសឈ្មោះ Litchfileld និងគូកនម្នាក់ទៀតទៅវិញ ហើយតុលាការបានសម្រេចឲ្យមន្ត្រីប៉ូលិស ដែលប្រើហិង្សារំលោភតួនាទីនោះ ត្រូវសងជំងឺចិត្តទៅ Caton និងមិត្តភ័ក្តិចំនួនជាង១សែនដុល្លារ ៕

ហេងវិញ! បុរស​ម្នាក់​ឈ្នះ​ក្តី​ជាង ១០០.០០០ដុល្លារ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ព្រោះ​រពឹស​ដៃ​យក​តុក្កតា​ជ័រ​ចង្អុល​មុខ​ប៉ូលិស