អស់ទាស់! គ្រាន់តែ មិត្តប្រុសសួររកកូន សោរឡាននារីចិត្តខ្លាំងស្ទុះ វាយមួយដបស្រា ចំកណ្តាលមុខ ហូរឈាមសស្រាក់

រដ្ឋផ្លរីដា៖ ហេតុការណ៍ដ៏គួរឲ្យ ហួសចិត្តមួយបានកើតឡើង នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក នារីអាយុ២៦ឆ្នាំ ម្នាក់ផ្ទុះ កំហឹង យ៉ាងខ្លាំង ខណៈកំពុងផឹកស្រា ស្រវឹងនៅកន្លែងស៊ីផឹក ជាមួយមិត្តប្រុស ហើយស្រាប់តែត្រូវមិត្តប្រុស ស្រែកសួរ កកូន សោរឡាន ដើម្បីបើកត្រឡប់ ទៅផ្ទះវិញ ជាហេតុធ្វើឲ្យនាង Celia Bufkin ខឹងច្រឡោតស្ទុះ ទាញដបស្រាវាយ ចំផ្ទៃមុខ គេតែម្តង បណ្តាលឲ្យហូរឈាមសស្រាក់ ។

សាក្សីដែលបានឃើញហេតុការណ៍បានប្រញាប់ ទូរសព្ទរាយការណ៍ទៅសមត្ថកិច្ចក្បែរកន្លែងកើតហេតុភ្លាមៗ ហើយ ពួកគេក៏បានមកដល់ និងសួរនាំពីដើមហេតុ ។

បុរសរងគ្រោះមានអាយុ៣២ឆ្នាំ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណឲ្យដឹងទេ ដោយគេប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តស្រី ជិះរថយន្តមកផឹកនៅហាងមួយនេះ ហើយក៏បានចតរថយន្តនៅឯចំណតដោយប្រគល់កូនសោរឲ្យនារីជាមិត្តស្រីទុក ក្រោយមកគាត់ក៏សួររកកូនសោរឡានពីនាង ស្រាប់តែធ្វើឲ្យមិត្តស្រីរូបនេះ ខឹងសម្បារក៏កើតជាជម្លោះឡើង ។

ក្រោយ មកនាង Bufkin ស្ទុះទៅយកដបស្រាវាយចំផ្ទៃមុខមិត្តប្រុសនេះ ព្រមទាំងខាំត្រចៀក និងដៃគេថែមទៀត បណ្តាលឲ្យមានឈាមហូរសស្រាក់ ប៉ុន្តែពីដំបូង Bufkin ប្រកែកថា ខ្លួនមិនបានធ្វើ តែទោះជាយ៉ាងណាក៏មានសាក្សី ប្រាប់ប៉ូលិសថា នាងពិតជាបង្ករបួសស្នាមលើមិត្តប្រុសមែន ទើបនាង Bufkin ត្រូវប៉ូលិសនាំខ្លួនឡើងរថយន្ត ទៅ ស្ថានីយ៍ រង់ចាំការកាត់ទោសតែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺនារីដៃដល់ម្នាក់នេះបានបត់ជើងតូច ដាក់រថយន្តលោក ប៉ូលិសថែមទៀត ៕

អស់ទាស់! គ្រាន់តែ មិត្តប្រុសសួររកកូន សោរឡាននារីចិត្តខ្លាំងស្ទុះ វាយមួយដបស្រា ចំកណ្តាលមុខ ហូរឈាមសស្រាក់