ពេជ្រ អាវីហ្សា ធុញនឹង សង្សារ​កំពូល​ប្រច័ណ្ឌ និង​មាន​ចរឹត​កាច​ខ្លាំង

ភ្នំពេញ៖ តារាសម្តែងសាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានទស្សនិកជនដឹងថា ចំណងស្នេហ៍ជាមួយសង្សារ របស់នាង តែងតែជួបភាពរកាំរកូស មិនចេះចប់ ពោលម្ដងថាជួបគ្នា ម្ដងថាបែកគ្នា ធ្វើឲ្យមហាជន តាមដានសកម្មភាពស្នេហ៍របស់នាងស្ទើរតែ មិនទាន់។ នៅពេលថ្មីៗនេះ ពេជ្រ អាវីហ្សា ស្រាប់តែចេញមុខទម្លាយ អារម្មណ៍ធុញធប់ជាមួយបុរសកំពូលស្នេហ៍ ដោយសារតែសង្សារ របស់នាងជាមនុស្សកំពូលប្រច័ណ្ឌ។

ជួបសម្ភាសន៍ជាមួយ LookingTODAY នៅក្នុងកម្មវិធីសម្ពោធរឿង «ខ្មោចថតកុន» របស់ផលិតកម្ម មហាហង្ស កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ តារាស្រីរូបស្រស់សាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងថា ចំណងស្នេហារបស់នាង និងគូស្នេហ៍នៅស្រលាញ់គ្នា ធម្មតា មិនមានការបែកបាក់ ដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ   គ្រាន់តែពេលខ្លះ នាងមានអារម្មណ៍ធុញទ្រាន់ និងការប្រច័ណ្ឌ ទើបធ្វើឲ្យនាង និងគូស្នេហ៍ ឈ្លោះប្រកែកគ្នាខ្លះ ។

តារាសម្តែងរូបស្រស់ កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងថា «ចា៎..បង គូស្នេហ៍ខ្ញុំនិងខ្ញុំ តែងតែឈ្លោះប្រកែកគ្នា ច្រើនជាងភាពផ្អែមល្ហែម និយាយទៅពេលស្គាល់ដំបូង ដូចជាមិនអីទេ តែស្គាល់យូរៗទៅ គាត់ដូរចរឹតច្រើន។ ក្នុងរយៈ ពេលជាង១ឆ្នាំនេះ មិនសូវត្រូវគ្នាទេ ព្រោះថាសង្សារខ្ញុំ គាត់ពូកែប្រច័ណ្ឌ និងកាចខ្លាំងណាស់ ជាក់ស្ដែងសូម្បីតែខ្ញុំ មកចូលរួមកម្មវិធីថ្ងៃនេះ ក៏មិនឲ្យមកដែរ ។ ដោយសារតែបែបនេះហើយ ទើបពេលខ្លះ ខ្ញុំមានអារម្មណ៍ ថាធុញទ្រាន់ចង់បែកផ្លូវពីគាត់ ព្រោះគិតថា ទ្រាំលែងបានហើយ ...!»។

ស្រីស្រស់សាច់សខ្ចី ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងទៀតថា ថ្វីដ្បិតតែគូស្នេហ៍នាង ជាអ្នកមានលុយ មានអំណាច ប៉ុន្តែក៏មានអត្តចរឹតកាចខ្លាំងណាស់ដែរ នាងពិតជាពិបាកទ្រាំណាស់។ អាវីហ្សា បញ្ជាក់ថា តាមពិតទៅក្នុងអំឡុងពេល ដែលទាក់ទងគ្នាដំបូង គូស្នេហ៍នាងមិនមានអត្តចរឹត កាចបែបនេះទេ ទើបតែមួយរយៈនេះ ឃើញថាខុសប្លែកខ្លាំង ហើយប្រសិនបើស្ថិតនៅក្នុងស្ថានភាពបែបនេះ នាងអាចត្រូវចេញទៅលំហែនៅក្រៅប្រទេស មួយរយៈសិនហើយមើលទៅ ព្រោះធុញថប់ខ្លាំងពេក៕