រុស្ស៊ី​រក​ឃើញ​ដាន​ក្រុម​ភេរវករ​​ធ្វើឲ្យ​ធ្លាក់​យន្តហោះ​នៅ​អេហ្ស៊ីប


រុស្ស៊ី​រក​ឃើញ​ដាន​ក្រុម​ភេរវករ​​ធ្វើឲ្យ​ធ្លាក់​យន្តហោះ​នៅ​អេហ្ស៊ីប

កង​កម្លាំង​សន្តិសុខ​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថាពួកគេ​បាន​រក​ឃើញ​ដាន​​គ្រឿង​ផ្ទុះ​​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​រុស្ស៊ី ដែល​​ត្រូវ​បាន​គេ​បំផ្ទុះ​ទម្លាក់​នៅ​ទីក្រុង​ស៊ីណៃ ប្រទេស​អេហ្ស៊ីប ​សម្លាប់​មនុស្ស ២២៤នាក់​ហើយ។

 

រុស្ស៊ី​រក​ឃើញ​ដាន​ក្រុម​ភេរវករ​​ធ្វើឲ្យ​ធ្លាក់​យន្តហោះ​នៅ​អេហ្ស៊ីប

 

យន្តហោះ​​រុស្ស៊ី​ប្រភេទ A321 បាន​បាត់​​ការ​ទាក់​ទង២៣នាទី​បន្ទាប់ពី​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​អេហ្ស៊ីប Sharm el-Sheikh ទៅ​កាន់​ទីក្រុង  St Petersburg ប្រទេស​រុស្ស៊ី។ ក្នុង​នោះ​ដែរ ក្រុម​ភេរវករ​ជ្រុលនិយម ISIS ក៏​ធ្លាប់​បាន​ចេញ​មុខ​​ទទួល​ខុសត្រូវ​ចំពោះ​ស្នាដៃ​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​ទី ៣១ តុលា នេះ​ដែរ ប៉ុន្តែ​រុស្ស៊ី​បាន​បដិសេធ​​ថា​ជា​គ្រោះ​ថ្នាក់​ចៃដន្យ​ប៉ុណ្ណោះ​កាល​​នោះ។

 

​​​​​ប្រមុខ​ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី FSB លោក Alexander Bortnikov បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា ឌីមៀពូទីន ថា​ម្ដង​នេះ​​​គឺ​ជា​ស្នាដៃ​ភេរវកម្ម​ពិត​ប្រាកដ ដោយ​​គ្រាប់​បែក​ឆ្នៃ​មួយ​​​គ្រាប់​​មាន​ម្សៅ​ផ្ទុះ​ TNT ទម្ងន់ ១,៥គីឡូក្រាម​។ ​ជា​លទ្ធផលធ្វើ​ឲ្យ​យន្តហោះ ​ត្រូវ​​បែក​ខ្ញែក​ពី​លើ​អាកាស ​ក្នុង​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង រវាង​តួ​យន្តហោះ និង​បំណែក​​ផ្សេង​ៗ​ទៀត។

 

ចំណែក​លោក​ពូទីន បាន​សន្យា​ថា​ នឹង​តាម​សងសឹក​​ជនល្មើស​ដល់​ជើង​មេឃ ហើយ​វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រុស្ស៊ី​ជួប​គ្រោះ​​ភេរវកម្ម​សាហាវ​ៗ​បែបនេះ។ លោក​ពូន​ទីន​បន្ត​ថា​ ប្រទេស​រុស្ស៊ី​នឹង​មិន​ភ្លេច​ជាដាច់ខាត​ចំពោះ​ការ​វាយ​ប្រហារ​​លើក​នេះ។​ «ឯង​សម្លាប់​ប្រជាជន​យើង​នៅ​ស៊ីណៃ គឺ​ជា​ឧក្រិដ្ឋកម្ម​​បង្ហូរ​ឈាម​ដ៏​សាហាវ​មួយ​។ យើង​នឹង​មិន​ភ្លេច មិន​បញ្ឈប់ តាម​រក​ឧក្រិដ្ឋ​ជន​ដល់​ទី​បញ្ចប់ និង​មិន​មាន​ដែន​កំណត់​ឡើយ»។

 

រុស្ស៊ី​រក​ឃើញ​ដាន​ក្រុម​ភេរវករ​​ធ្វើឲ្យ​ធ្លាក់​យន្តហោះ​នៅ​អេហ្ស៊ីប

 

ចុចអាន៖ ISIS អះអាង​ថា​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើររុស្ស៊ី ​សម្លាប់​មនុស្ស​២២៤​នាក់នៅ​អេហ្ស៊ីប

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail