យុវជន​៧​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​កណ្តាលយប់​ចេញពី​កន្លែង​ផឹកស៊ី​ត្រឡប់ទៅផ្ទះ​វិញ បាន​បុក​គ្នាឯង​ចំ​ពេញទំហឹង​ខណៈ​ម៉ូតូ​បើក​នាំមុខគេ​ជិះ​បត់​ក្រោយ​ស្លាប់​៤ របួស​៣​នាក់​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​៣​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​៣​នាក់​ផ្សេងទៀត​រងរបួស​មធ្យម បន្ទាប់​ចេញពី​កន្លែង​ផឹកស៊ី​រាំរែក ដោយ​ពួកគេ​ម្នាក់ៗ​ស្រវឹង​ស្រឿងៗ​បើក​ម៉ូតូ​២​គ្រឿង​ឌុប​គ្នា​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​ជួប​ឧប្បត្តិហេតុ​បុក​គ្នាឯង​ចំ​ពេញទំហឹង​ខណៈ​ម៉ូតូ​បើក​នាំមុខគេ​ជិះ​បត់​ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន កាលពី​វេលា​ម៉ោង​០០ និង​៣០ រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​មុខ​រោងចក្រ NEW STAR ស្ថិតនៅ​ក្រុម​១៣ ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2CN-8687 អ្នកបើកបរ និង​មាន​អ្នករួមដំណើរ​ចំនួន​៣​នាក់ មាន​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1E-8833 អ្នកបើកបរ​មិន​ស្គាល់ មាន​អ្នករួមដំណើរ​ចំនួន​២​នាក់ មាន​ទិសដៅ​ពី​លិចទៅ​កើត​។ លោក​បន្តថា គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់​នៅនឹងកន្លែង​កើតហេតុ និង​ស្លាប់​មនុស្ស​១​នាក់​ទៀត​នៅ​មន្ទីរពេទ្យ និង​រងរបួស​មធ្យម​ចំនួន​៣​នាក់​។​

​លោក​បន្តទៀតថា ជនរងគ្រោះ​មាន​៖ 1-​ឈ្មោះ ខែ​ន ជា ស្លាប់​នៅ​កន្លែងកើតហេតុ​។ 2-​ឈ្មោះ ទុយ ឡា ស្លាប់​នៅ​កន្លែងកើតហេតុ​។ 3-​ឈ្មោះ ប៉ែត លូត ស្លាប់​នៅ​កន្លែង កើតហេតុ​។ 4-​មិនទាន់​ស្គាល់​អត្តសញ្ញាណ រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រោយមក​ស្លាប់​។ 5-​ឈ្មោះ ហោម សម្បត្តិ រងរបួស​មធ្យម សំរាក​ព្យាបាល​នៅ​គ្លីនិក​រស្មី​កំពង់សោម​។ 6-​មិនទាន់​ស្គាល់​អត្តសញ្ញាណ រងរបួស​មធ្យម សំរាក​ព្យាបាល​នៅ​គ្លីនិក​រស្មី​កំពង់សោម​។ 7-​មិនទាន់​ស្គាល់​អត្តសញ្ញាណ សំរាក​ព្យាបាល​នៅ​គ្លីនិក​រស្មី​កំពង់សោម​។ សាកសព​ចំនួន ០២​នាក់ បានប្រគល់​ឲ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ចំណែក សាកសព​២​នាក់​ទៀត​យកទៅ​តំកល់​នៅ​វត្ត​ក្រោម រងចាំ​ក្រុមគ្រួសារ​មក​ទទួល​។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បើ​យោងតាម​ជនរងគ្រោះ​ម្នាក់​ដែល​រងរបួស​មធ្យម​បាន​រៀបរាប់ថា នៅមុន​កើតហេតុ​ពួកគេ​មាន​គ្នា​៧​នាក់ ដោយ​ម៉ូតូ​១​ជិះ​គ្នា​៣​នាក់ និង ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​គ្នា​៤​នាក់​។​ពួកគេ​បាន​ផឹកស៊ី​នៅ​ហាង​ការ​ខារ៉ាអូខេ​មួយកន្លែង​មិន​ចាំ​យីហោ រហូត​ម៉ោង ប្រមាណ​១២​យប់​ទើប​គិតលុយ ត្រឡប់​ចេញទៅ​លំនៅដ្ឋាន​វិញ​នៅឯ​ស្រុក​ព្រៃនប់ តែ​មកដល់​រោងចក្រ​ញ៉ូ​ស្តារ បាន​បាត់​ម៉ូតូ​មួយគ្រឿង​ទៀត នៅពេលនោះ​ម៉ូតូ​ជិះ​គ្នា​៤​នាក់​ដែល​បើក​ពីមុខ​បាន​បត់​ក្រោយ​ក្នុង​បំណង​តាមរក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​បាត់​មិនឃើញ​មក ភ្លាមនោះ​ម៉ូតូ​មិត្ត​ភ័​ត្រ​ដែល​កំពុងបើក​ប្រដេញ​ពីក្រោយ​បាន​បុក​យ៉ាង​ពេញទំហឹង បណ្តាលអោយ​មិត្ត​ភ័​ត្រ​របស់ខ្លួន​០៣​នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។ ម៉ូតូ​ជា​វត្ថុតាង​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​បាន​យកមក​រក្សារ​ទុក​នៅ ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​ជា​បណ្តោះ អាសន្ន​រង់ចាំ​ដោះស្រាយ​៕ សមុទ្រ​ខៀវ​

KA-16-11-2015-01 KA-16-11-2015-02 KA-16-11-2015-03 KA-16-11-2015-04