អាជ្ញាធរ​ខេត្ត​តាកែវ​ឲ្យ​ថៅកែ​រោងចក្រ​ហុងសេង​ទទួល​កម្មករ​ដែល​បញ្ឈប់​ចូល​ធ្វើការ​វិញ

អាជ្ញាធរ​ខេត្ត​តាកែវ​ដែល​ចុះ​រារាំង​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ ហុង សេង (Hong Seng Textile (Cambodia) មិន​ឲ្យ​ឡើង​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ​បន្ត​ទៀត​ទេ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ បាន​សម្របសម្រួល​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ទាំង​អស់​ចូល​ធ្វើការ​ឡើង​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​អន្តរាគមន៍​ពី​ព្រឹក​មិញ ដោយ​ហៅ​តំណាង​កម្មករ និង​រោងចក្រ​ពិគ្រោះ​គ្នា​មក អាជ្ញាធរ​ខេត្ត​ក៏​សម្រេច​ឲ្យ​ថៅកែ​រោងចក្រ ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បញ្ឈប់​ទាំងប៉ុន្មាន​មក​ធ្វើ​ការ​ឡើង​វិញ។

កម្មករ​រោងចក្រ​កាត់ដេរ​ហុង សេង បាន​តវ៉ា​រក​ដំណោះស្រាយ​ប្រមាណ​១​ខែ​ហើយ ដោយ​សារ​តែ​ភាគី​រោងចក្រ​បាន​បញ្ឈប់​ការងារ​ពួក​គាត់ ហើយ​ធ្វើ​កិច្ចសន្យា​ថ្មី ដែល​នាំ​ឱ្យ​បាត់​អតីតភាព​ការងារ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។