ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ ដាក់បាត្រ ម្នាក់ៗ ៤ម៉ឺនរៀល ដើម្បីយកទៅ ធ្វើបុណ្យកឋិន

កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនល្មើស៥នាក់ ដែលបន្លំខ្លួនជាសង្ឃរួចដើរបិណ្ឌបាត្រ នៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនល្មើសទាំង៥នាក់ មានឈ្មោះ ១.ឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ម ឃុំត្រពាំងស្រែក ស្រុកមេសាង ខេត្តព្រៃវែង, ២.ឈ្មោះ រី ស៊ឺត ភេទប្រុស  អាយុ៣១ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ៣.ឈ្មោះ សម្បត្តិ ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ,៤.ឈ្មោះ ព្រាប ប្រុសវី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ៥.ឈ្មោះ ឡុង សាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ  ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមាន៖ បាត្រលោកចំនួន០៥ ឆ័ត្រតូចចំនួន០៥ ស្បង់ចីវរចំនួន០៥កំប្លេ សំពត់ងូតចំនួន០៥ ថង់យាមចំនួន០៥ សំបុត្របុណ្យកឋិនទាន (វត្តគិរីវង្ស)ចំនួន១២សន្លឹក ប្រាក់ដុល្លារ ចំនួន១០ដុល្លារ ប្រាក់រៀលចំនួន ១៨៧៧០០រៀល។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលានិងចំណុចកើតហេតុខាងលើ មានលោកសង្ឃចំនួន៥អង្គ ដើរបិណ្ឌបាត្រ តាមផ្ទះប្រជាជន ដោយកំណត់ឲ្យប្រជាជន ដាក់បាត្រឲ្យខ្លួនចំនួន៤ម៉ឺនរៀល ដើម្បីយកទៅទិញត្រៃយ៍ ធ្វើបុណ្យកឋិននៅវត្តក្រពើហា។ ពេលនោះប្រជាជនមិនមានលទ្ធភាព ដាក់បាត្រដែលលោកសង្ឃទាំង៥អង្គ នោះកំណត់នោះទេ។ ឃើញដូច្នេះ ក៏មានការងឿយឆ្ងល់ បានរាយការណ៍មកអាជ្ញាធរ ក្នុងសង្កាត់ព្រែកហូរ ពេលនោះកម្លាំងរបស់ប៉ុស្តិ៍ និងមន្រ្តីសង្ឃក្នុងសាលាអនុគណ បានចុះទៅឃាត់ និងនិមិន្តមកសាលាអនុគុណ ក្នុងវត្តក្រពើហា ដើម្បីដោះស្រាយជាមួយព្រះអនុគុណ  លុះដល់ពេលដែលមន្រ្តីសង្ឃ ក្នុងសាលាអនុគុណសិក្សាទៅឃើញថា លោកទាំង៥អង្គនោះ មិនមែនជាលោកសង្ឃពិតប្រាកដនោះទេ។ ដូចនេះព្រះឃោសធម្ម ញ៉ែម សុភក្រ្ត័ ជាព្រះអនុគុណខេត្តកណ្តាល មន្រ្តីសង្ឃក្នុងសាលាគុណ និងលោកប្រធានការិយាល័យធម្មការ បានសម្រេចបកស្បង់ចីវរលោកទាំង៥អង្គនោះ ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ ដាក់បាត្រ ម្នាក់ៗ ៤ម៉ឺនរៀល ដើម្បីយកទៅ ធ្វើបុណ្យកឋិន

ឃាត់ខ្លួន សង្ឃក្លែងក្លាយ ៥នាក់ បន្ទាប់ពី ដើរបិណ្ឌបាត្រ កំណត់ឲ្យ ប្រជាពលរដ្ឋ ដាក់បាត្រ ម្នាក់ៗ ៤ម៉ឺនរៀល ដើម្បីយកទៅ ធ្វើបុណ្យកឋិន