ព្រឹត្តិការណ៍ កម្រាលព្រំក្រហម The Hunger Games: Mockingjay Part 2 Cambodia Premiere ពិតជាកក្រើក នៅសុរិយា

ភ្នំពេញ៖ ព្រឹត្តិការណ៍ កម្រាលព្រំក្រហម The Hunger Games: Mockingjay Part 2 Cambodia Premiere ពិតជាកក្រើកសប្បាយរីករាយ នៅរោងភាពយន្ដ ផ្លាទីនៀម (Platinum Cineplex) ដែលត្រូវបានរៀបចំឡើង នៅផ្សារទំនើប សូរិយាជាន់ផ្ទាល់ដី ចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៩យប់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្នុងព្រឹត្តិការណ៍នេះ រោងភាពយន្តផ្លាទីនៀម មានការសំភាសន៍ និងថតរូប ជាមួយនិងតារាកិត្តិយសដែលចូលរួម ការប្រគំតន្ត្រីនិង សម្តែង  ដោយតារាកិត្តិយស ការសម្តែង ក្បាច់រាំពីក្រុមល្បីៗនៅកម្ពុជា ការលេងល្បែងកម្សាន្ត ជាមួយនឹងអ្នកគាំទ្រទាក់ទង ទៅនឹងខ្សែភាពយន្ត និងមានការបង្ហាញម៉ូត ពីតារាដែលមកពីកម្មវិធី Cambodia Next Top Model Season 1 ផងដែរ។

ភាពយន្តជាសេរី Hunger Games  (ល្បែងទុរភិក្ស) ជាភាពយន្តដែលទាក់ទាញទស្សនិកជនយ៉ាងច្រើន ជុំវិញពិភពលោក ដោយរកចំណូល សរុបជាង ២.២ពាន់លានដុល្លារ  ទូទាំងពិភពលោក។ ពេលនេះភាពយន្ត The Hunger Games: Mockingjay Part 2 (ល្បែងទុរភិក្ស បក្សីអគ្គី វគ្គ២) ជាវគ្គ ចុងក្រោយជក់ចិត្តបំផុតដែលតួអង្គ Katniss Everdeen (ឈ្មោះដើម Jennifer Lawrence) ដឹងច្បាស់ ថាការប្រថុយលើកនេះ មិនមែនដើម្បីជីវិតរស់ប៉ុណ្ណោះទេ គឺដើម្បីអនាគត។

នៅគ្រាដែលប្រទេស Panem ស្ថិតនៅក្នុងសង្រ្គាមពេញផ្ទៃប្រទេស កញ្ញា Katniss Everdeen ត្រូវ ប្រឈមមុខជាមួយ នឹងប្រធានាធិបតី Snow (ឈ្មោះដើម Donald Sutherland) ក្នុងឆាកប្រយុទ្ធចុងក្រោយ ហើយ កញ្ញា Katniss Everdeen ត្រូវរួមកម្លាំងជាមួយ មិត្តភក្តិជិតស្និទ្ធ រួមមាន Gale (ឈ្មោះដើម Liam Hemsworth), Finnick (ឈ្មោះដើម Sam Claflin) និង Peeta (ឈ្មោះដើម Josh Hutcherson) ព្រមទាំងអង្គភាព នៃស្រុកទាំង១៣ ប្រថុយជីវិតរំដោះប្រជាជន នៃប្រទេស Panem ដោយប៉ុនប៉ង ធ្វើឃាតប្រធានាធិបតី Snow ដែលកាន់តែវក់ចិត្ត ចង់សម្លាប់នាងខ្លាំងទៅៗ។ អន្ទាក់មរណៈ សត្រូវ និងការសម្រេចចិត្តដ៏ធំធេង ដែលកំពុងរង់ចាំកញ្ញា Katniss Everdeen នឹងធ្វើឲ្យនាងពិបាកទប់ទល់ ជាងសមរភូមិណាៗទាំងអស់នៅក្នុងរឿង The Hunger Games វគ្គមុនៗ។

The Hunger Games: Mockingjay Part 2 (ល្បែងទុរភិក្ស បក្សីអគ្គី វគ្គ២)ដឹកនាំសម្តែងដោយលោក Francis Lawrence និងរៀបចំប៉ារូល-កាមេរ៉ាដោយលោក Peter Craig និង  លោក  Danny Strong, ព្រមទាំងសម្តែងដោយ តារាល្បីៗ     ជាច្រើនដូចជា កញ្ញា Jennifer Lawrence  ដែលឈ្នះពានរង្វាន់ Josh Hutcherson, Liam Hemsworth, Woody Harrelson, Elizabeth Banks,និង Philop Seymour Hoffman ដែលឈ្នះពានរង្វាន់, ព្រមទាំង Jeffrey Wright, Willow Shields, Sam Claflin, Jena Ma - lone ជាមួយ Stanley Tucci និង   Donald Sutherland ជាតួអង្គដដែលពីវគ្គ The Hunger Games និង The Hunger Games: Catching Fire។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ និងព័ត៌មានលម្អិត ទាក់ទងទៅនឹងព្រឹត្តិការណ៍ The Hunger Games: Mockingjay Part 2 Cambodia Premiere Red Carpet ហើយមានឱកាសឈ្នះសំបុត្រ ចូលរួមព្រឹត្តិការណ៍មួយនេះ លោកអ្នកអាចចូលទៅកាន់ គេហទំព័ររបស់រោងភាពយន្ត ផ្លាទីនៀម (Platinum Cineplex Cambodia)។ ខ្សែភាពយន្តខ្នាតធំ ប្រចាំឆ្នាំ២០១៥មួយនេះ ក៏នឹងមានចាក់បញ្ចាំងនៅរោងភាពយន្ត ផ្លាទីនៀម សុរិយា និងរោងភាពយន្ត ផ្លាទីនៀម សៀមរាប នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះតទៅហើយ៕