«ខ្ញុំលឿនបំផុត» របស់ Smart គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ចំនួន៣​ទៀត ដើម្បី​ជម្រាញ់​រក​អ្នកលឿន​បំផុត​សម្រាប់​ប្រគួត​វគ្គផ្តាច់​ព្រ័ត្រ

ភ្នំពេញ៖ ព្រឹត្តិការណ៍ «ខ្ញុំលឿនបំផុត» របស់ Smart គ្រោងនឹងធ្វើដំណើរទៅកាន់ ខេត្តចំនួន៣ទៀតរួមមានខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ។

ព្រឹត្តិការណ៍ការប្រកួតប្រជែងថ្នាក់ជាតិដើម្បីស្វែងរកបុរស និងនារីដែលមានល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ត្រូវបានចាប់ឡើងតំាងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥  ហើយនឹងបន្តជារៀងរាល់ថ្ងៃសៅរ៍នៅតាមបណ្តាលខេត្តនីមួយៗ ដែលនឹងត្រូវធ្វើដំណើរឆ្ពោះទៅរកការប្រកួតប្រជែងនៅទីតាំងចំនួន ២៣ផ្សេងទៀត ហើយនឹងបញ្ចប់នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ នៅកោះពេជ្ររាជធានីភ្នំពេញ។

អំឡុងពេលនៃការប្រកួតប្រជែងក្នុងតំបន់នីមួយៗ យើងនឹងរកឃើញយ៉ាងហោចណាស់បុរស និងនារីដែលលឿនបំផុតដើម្បីរត់ដណ្តើមពានរង្វាន់វគ្គផ្តាច់ព័ត្រនៅភ្នំពេញ។

គួរបញ្ជាក់ថា សប្តាហ៍មុនព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើនៅជុំទីបួន ក្នុងខេត្តបីទៀតគឺ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តស្វាយរៀងបានរកឃើញដៃគូប្រកួតប្រជែង៨ ដើម្បីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅខែក្រោយ ដើម្បីស្វែងរកជយលាភីនូវវគ្គផ្តាច់ព្រ័ត្រដើម្បីឈ្នះរង្វាន់ជាសាច់ប្រាក់ ៥ពាន់ដុល្លារអាមេរិក៕