អេស៊ីលីដា ជាវអាជ្ញាប័ណ្ណ Software ៤ពាន់ ពី Microsoft ពន្លឿន ការផ្ទេរព័ត៌មានលម្អិត គ្រប់ព្រឹត្ដការណ៍ ដល់ដៃអតិថិជន

ភ្នំពេញ៖ អេស៊ីលីដា ជាធនាគារឈានមុខគេនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានជាវអាជ្ញាប័ណ្ណ (ទ្បាយសិន)Softwareចំនួន៤ពាន់ ពី Microsoft  ដើម្បីពន្លឿនការផ្ទេរព័ត៌មានលម្អិត គ្រប់ព្រឹត្ដការណ៍ដល់ដៃអតិថិជនយ៉ាងឆាប់រហ័ស ជាមួយការពង្រីក ខ្លួនយ៉ាងលឿននៃ ប្រតិបត្ដិការរបស់ខ្លួន ក្នុងការទប់ស្កាត់ ភាពងាយរងគ្រោះផ្នែកសនិ្ដសុខ ព័ត៌មានវិទ្យា ព្រមទាំងបង្កើនភាពងាយស្រួល ក្នុងការប្រើប្រាស់ផងដែរ។

កម្មវិធីចុះកិច្ចព្រមព្រៀង រវាងធនាគារអេស៊ីលីដា និង Microsoft ដែលធ្វើទ្បើងនៅសណ្ឋាគារអ៊ីនធឺខន នេះ អញ្ជើញចូលរួមដោយ លោក Mach Terry អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែក IT នៃធនាគារអេស៊ីលីដា លោក Bharat Mirchandani  នាយកផ្នែក លក់ប្រចំាទីផ្សារថ្មី ក្នុងតំបន់អាស៊ី អាគ្នេយ៍របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងភ្ញៀវកិត្ដិយសជាច្រើននាក់ទៀត។

លោក Mach Terry ថ្លែងថា ការដែលអេស៊ីលីដា សម្រេចចិត្ដជាវអាជ្ញាប័ណ្ណ  Softwareចំនួន៤ពាន់ ពីMicrosoft នេះពិតណាស់បាន ចំណាយថវិកាអស់ច្រើន តែវាអាចទាញបាននូវផលចំណេញមកវិញគឺមាន ភាពងាយស្រួលចំពោះអតិជនរបស់ខ្លួន ដែលបាន ដក ដាក់ ប្រាក់ និងកម្ចីផ្សេងៗទៀត។

លោកបន្ថែមថា “អាជ្ញាប័ណ្ណនេះគឺមានរយៈពេលបីឆ្នាំ  បើសិនជាយើងចង់បន្ដទៀត ខាងក្រុមហ៊ុន Microsoft នឹងផ្ដល់កញ្ចប់នោះមកឲ្យ យើងផងដែរ ជាងនេះទៅទៀត អាជ្ញាប័ណ្ណនេះបានដល់ការងារ របស់យើងយ៉ាងមានប្រសិទ្ធភាពខ្ពស់ជាងមុន ទាំងប្រព័ន្ធកម្មវិធី ទាន់សម័យកាល ទទួលបាននូវភាពសន្សំសំចៃ នៃការចំណាយ និងដើម្បីជួយដល់បុគ្គលិក ដែលមិនស្ទាត់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដូច្នេះកម្មវិធីនោះ ជួយដោះស្រាយបានផងដែរ”។

លោកបន្ថែមថា ការសម្រួលកម្មវិធីជាភាសាក្នុងស្រុក គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការប្រើប្រាស់ ហើយកម្មវិធី  Microsoft Office ក្នុងនាមជាផលិតផលចំណាស់មួយ គឺជាដំណោះស្រាយដ៏ល្អ ទោះជានិយោជិតក្នុងស្រុក មានសមត្ថភាពប្រើប្រាស់យ៉ាងណាក៏ដោយ តាមរយៈសហការជាដៃគូជាមួយក្រុមហ៊ុន  Microsoft និងក្រុមហ៊ុន Softline (Cambodia) Co.,Ltd ធនាគារអេស៊ីលីដា បានពិចារណានូវជម្រើសមួយចំនួន ក្នុងការបន្ទាន់សម័យអាជ្ញាប័ណ្ណរបស់ខ្លួន ស្របតាមចំនួនដែលខ្លួនត្រូវការ ។

លោកបន្ថែមទៀតថា ការជាវអាជ្ញាប័ណ្ណ សហគ្រាស នឹងអនុញ្ញាតឲ្យនិយោជិតជាង ១១០០០នាក់ របស់ធនាគារ អាចប្រើប្រាស់កម្មវិធី ស៊ីចង្វាក់ អាចពន្លឿន នូវគ្រប់ព្រឹត្ដិការណ៍ទាំងអស់ ទាំងប្រព័ន្ធ IT ជាមួយគម្រោងចំណាយ ដែលអាចព្យាករណ៍បាន លើការបន្ទាន់សម័យ អាជ្ញាប័ណ្ណគឺផ្ដល់ លទ្ធភាព ដល់ធនាគារផ្ទាល់ អាចវិនិយោគធនធានជាច្រើនផ្សេងទៀត ទៅលើសកម្មភាពសំខាន់ៗក្នុងការបង្កើត ប្រាក់ចំណូល៕