ល្បី​លោក Bie មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួ​ស្រី ”​សុបិន​ស្នេ​ហ៏​”

Sanofi

​តារាចំរៀង​ឈ្មោះ Sukrit Wisetkaew មានឈ្មោះ​ក្រៅ​ថា Bie ដែលមាន​ថ្ងៃកំណើត​ទី​4 ខែកញ្ញា ឆ្នាំ​1985 មាន​កំពស់ 175 សង់ទីម៉ែត្រ​។ លោក​មាន​បងស្រី​មា្ន​ក់ មិន​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​ទេ តារា​ដែល​នៅក្នុង​ដួងចិត្ត​របស់លោក Bie គឺ លោក Bird Thongchai, Ice & Aof​។​


លោក Bie មាន​មិត្ត​ជិន​ស្និទ្ធ​២​នាក់​គឺ Anatpol Sirichoomsang & Noona Neungthida Sopon​។​លោក​បាន​ចូលក្នុង​វិស័យ​សិ​ល្បះ ដោយ​ការប្រកួត​ចម្រៀង The Star 3 ហើយ​លោក​បាន បញ្ចប់​បរិញ្ញាបត្រ​វិស្វកម្ម​។

លោក​បាន​សម្តែង​រឿង​ដំបូង​គឺ “Roy Adeed Hang Ruk”​ដែល​សម្តែង​អស់​រយះពេល​4​ខែ ដោយ​នេះ​គឺជា​លើកដំបូង​របស់លោក ទើប​ការសម្តែង​ដំបូង​បានធ្វើ​ឲ្យ​អ្នកដឹកនាំ​រឿង​វិលមុខ​ជាខ្លាំង ព្រោះ​លោក​មិនចេះ​ដាក់​អារ​ម្ម​ណ៏ សម្តែង​ឆ្គងៗ លោក​ត្រូវបាន​អ្នកដឹកនាំ​ស្តីបន្ទោស​ជាច្រើន​។

លោក Bie បាន​ព្យាយាម​យ៉ាងខ្លាំង ហើយ​លោក​បាន​ខឹង​នឹង​ខ្លួនឯង​ថា ហេតុអ្វី​ធ្វើ​មិន​បានល្អ​ដូចជា​តារា​ដទៃ​។ លោក​នៅតែ ខំព្យាយាម​រហូតដល់​ថ​ត​រឿងនេះ​ចប់ លោក​ថែមទាំង​និយាយថា លោក​មាន​បទពិសោធ​ន៏ ថ្មី​ថែម​មួយទៀត​ហើយ លោក​ក៏​នៅតែ​ខិតខំ​ព្យាយាម​កាន់តែខ្លាំង​ឡើងៗ ព្រោះ​លោក​ស្រឡាញ់​ផ្នែក​សិ​ល្បះ ។​

​ជាពិសេស​គឺមាន​ព​ត័​មាន​ល្បី​ថា​នាង Monchanok Saengchaipiangpen ដែលមាន​ឈ្មោះ​ហៅ ក្រៅ​ថា Mo គឺជា​ម្ចាស់​បេះដូង​របស់លោក នាង Mo គឺ​សម្តែង​នៅក្នុង​រឿង “​សុ​មិន​ស្នេ​ហ៏​”​។ នាង​ជា​កូនកាត់​ថៃ​ចិន​និង​អង់គ្លេស ភាពលេច​ធ្លោ​របស់​នាង​គឺ មាន​កែវភ្នែក​ស្រទន់ មាន​មន្ត​ស្នេ​ហ៏ ដែល​ធ្វើ​ឲ្យ​បុរសៗ​លង់​ស្នេ​ហ៏​នាង​។ នាង​មាន​កំពស់ 160 សង់ទីម៉ែត្រ នាង​គឺជា​តួ​សម្តែង និង បង្ហាញ​ម៉ូត​។ នាង​ចូលប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​ដំបូង គឺជា​អ្នក បង្ហាញ​ម៉ូត បន្ទាប់មក​ក៏​ថត​ផ្សាយពាណិជ្ជកម្ម ហើយក៏​ឈានចូល​ថតកុន​។​

​នាង Mo បាន​និយាយ​ពី​ការសម្តែង​ក្នុង​រឿង “​សុបិន​ស្នេ​ហ៏​” គឺជា​ការសម្តែង ដែល​ខុសស្រឡះ​ពី​ជីវិត​ពិត​ទាំងស្រុង ហើយ​នាង​បាន​ព្យាយាម​សម្តែង ខ្លាំងណាស់ ព្រោះនេះ​ជា​ជំហាន​ជោគជ័យ​របស់​នាង​។ Sithy


Related