កុមារា​ម្នាក់​ត្រូវ​គ្រាប់​ព្រួញ​បាញ់​កណ្តុរ​រាល​ចំ​ក្រោម​ក្លៀក​

ខេត្ត​មា​បាត់ដំបង​៖ កុមារា​ម្នាក់​ត្រូវ​គ្រាប់​ព្រួញ​បាញ់​កណ្តុរ​រាលកៃ​ចំ​ធ្លាយ​ក្រោម​ក្លៀក​ក្មេង​ជំទង់​ម្ន​កាក់​កាលពី​វេលា​ម៉ោង ២០ និង​០០​យប់​ថ្ង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ ដំបង​។​

​កុមារា​រងគ្រោះ ឈ្មោះ អៀ​ប វីន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ឪពុក​ឈ្មោះ ឡុង អៀ​ប អាយុ​៣៨ មុខរបរ​ធ្វើស្រែ​ចំការ ម្តាយ​ឈ្មោះ សាង ស្រី​ហាក់ អាយុ​៣៨​ឆ្នាំ​។ ជនបង្ក ឈ្មោះ ស្រៀ​ង ស្រេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ឪពុក​ឈ្មោះ សុង ស្រៀ​ង អាយុ​៥២​ឆ្នាំ ម្តាយ​ឈ្មោះ គីម សុផាត អាយុ​៥១​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​ពួកគេ​បាន​បបួលគ្នា​ទៅ​បាញ់​កណ្តុរ​ពេល​នោះបាន​ដំឡើង​ព្រួញ​ហើយ​ជាស្រេច​រួច​ដើរ​មុខក្រោយ​គ្នា​ហើយក៏​រាលកៃ​ត្រូវ​ជនរងគ្រោះ​ក្រោម​ឃ្លៀក​ខាងស្តាំ​។ បច្ចុប្បន្ន​ជន​រង គ្រោះ​ត្រូវ​សាច់ញាតិ យកទៅ​ព្យ​មា​បាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​៕ ​

KA-17-11-2015-06 KA-17-11-2015-07