​ភេរវកម្មធ្វើ​ឲ្យ​​របប​កាប់សម្លាប់​ស៊ីរី​លែង​​សូវ​សំខាន់​សម្រាប់​រដ្ឋាភិបាល​បារាំង?

នៅ​យប់ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃ​អង្គារ​ទី ១៧​វិច្ឆិកា យន្តហោះ​ចម្បាំង​របស់​បារាំង​បាន​បន្ត​វាយប្រហារ ទៅលើ​​ក្រុង​រ៉ាខា ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ នាវាផ្ទុក​យន្តហោះ​​បារាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្បែរ​ប្រទេស​ស៊ីរី នៅពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​វាយប្រហារ​លើ​ក្រុម​ជីហាត។ លោក​ហ្វ្រង់ស័រ ហូឡង់​ បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា នឹង​ពន្យារ​ពេល​ស្ថានភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​បារាំង រយៈពេល ៣ខែ។