កែវ ច័ន្ទ​ស​ម្ជ​ស្ស មិនទាន់​ចង់បាន​កូន​ទី​ពីរ​

Sanofi

​បើ​គិត​មកដល់ពេលនេះ កែវ ច័ន្ទ​ស​ម្ជ​ស្ស បាន​រៀបការ​និង​មានកូន​ប្រុស​អាយុ ប្រមាណ​ជា​បួន​ឆ្នាំ ​។ ​ប៉ុន្តែ​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ អ្នកចម្រៀង​រូបនេះ នៅតែមាន​រូប​សម្រស់​ផូរផង់ និង រក្សាបាន​នូវ​រូបរាង​តូច​ស្លី​ម​ដដែល ​។ កូនប្រុស​ទីមួយ​របស់ កែវ ច័ន្ទ​ស​ម្ជ​ស្ស មាន​វ័យ​សមល្មម ដែល​នាង​អាច​មានកូន​បន្ថែម​ម្នាក់ទៀត​ ។​តែ​យ៉ាងណា​មានការ​បង្ហើប​ថា ដោយសារ​នាង​រវល់​ជាមួយ​ការងារ សិល្បៈ​ខ្លាំងពេក កែវ ច័ន្ទ​ស​ម្ជ​ស្ស មិនទាន់​ចង់បាន​កូន​ទី​ពីរ​នោះទេ ។​

ទោះបីជា កែវ ច័ន្ទ​ស​ម្ជ​ស្ស មិនមែនជា​តារាចម្រៀង​ល្បីល្បាញ​ក៏ពិតមែន តែ​មហាជន​ជា ច្រើន ជាពិសេស​ទស្សនិកជន វ័យ​កណ្តាល នៅតែ​គាំទ្រ​និង​ចាប់​អារ​ម្ម​ណ៏ ចំពោះ​នាង ដោយសារ​នាង​មាន​ទឹកដម​សម្លេង​ពិ​រោះ​អាច​ច្រៀង​បាន​ទាំង​បទ​បុរាណ​និង​សម័យ ​។​ ឯ​ការតុបតែង​ខ្លួនរ​បស់​នាង ក៏​សក្តិសម មិន​ស៊ិ​ច​ស៊ី​ដូច​តារា​មួយចំនួន​នោះទេ ទោះជា​យ៉ាងណា នាង​ត្រូវបាន​គេ​ចាត់ទុកថា ជា​តារាចម្រៀង ដែល​រក្សាបាន​សម្រស់​ពី​ធម្មជាតិ​ ។​

​មិន​ត្រឹម​តែមាន​ប្រជាប្រិយភាព​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ សូម្បីតែ​ក្រៅ​ស្រុក ក៏​អ្នកចម្រៀង​សាច់​ខ្ចី​រូបនេះ ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​បងប្អូន​ខ្មែរ ដែល​រស់នៅ​ទីនោះ ​។​ ជារឿយៗ កែ​វ ច័ន្ទ​ស​ម្ជ​ស្ស តែងតែ​បង្ហាញមុខ​នៅតាម​ស្ថានីយទូរទស្សន៍​នានា ជាមួយនិង​ការតុបតែង ខ្លួន​ស្រស់ស្អាត ស្ទើរ​មិនដឹងថា នាង​មាន​ស្វាមី​និង​កូន​នោះទេ ​។

មហាជន​មួយចំនួន ទើបតែ​ស្គាល់មុខ ស្វាមី កែ​វ ចន្ទ័ស​ម្ជ​ស្ស ក្រោយពី​នាង​បង្ហាញ​មុខមាត់​តាមរយៈ​ការ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ខែ​មុននេះ​។​អ្នកខ្លះ​បាន​លាន់មាត់​ថា ស្វាមី​របស់ កែវ ច័ន្ទ​ស​ម្ជ​ស្ស ធ្លាប់ជា ថៅកែ​ផលិតកម្ម​មួយ​ផងដែរ​ ។ សព្វថ្ងៃ កែវ ច័ន្ទ​ស​ម្ជ​ស្ស មានកូន​ប្រុស​ម្នាក់ ដែលមាន​រូបរាង​ធាត់​ទ្រលុកទ្រលន់​គួរអោយ ស្រឡាញ់​និង​មានមុខមាត់​កាត់​ទៅរក​ឪពុក ដែល​ទើប​និង​ធ្វើ​ខួបកំណើត​គម្រប់​អាយុ​បួន​ឆ្នាំ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា កន្លងទៅ​ ។

​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ កែវ ចន្ទ័ស​ម្ជ​ស្ស មាន​គម្រោង​យក​កូន​ទី​ពីរ​ទៀតឡើយ ​។​ អ្នកខ្លះ​និយាយថា អ្នកចម្រៀង​និយម​ច្រៀង​បទ​ពី​ដើម​រូប​នះ​មិន ទាន់​សម្រេចចិត្ត​យក​កូន​បន្ថែមទៀត​នោះទេ ដោយសារ​នាង​ជាប់រវល់​នឹង​ការងារ​សិល្បៈ ​។​ ទោះបីជា​មានការ​រវល់​ជា មួយ​ការងារ​យ៉ាងណាក្តី កែវ ច័ន្ទ ស​ម្ជ​ស្ស តែងតែ​ចំណាយពេល​ជាមួយ​ក្រុមគ្រួសារ​តាមរយៈ​ការដើរ​កំសាន្ត​នៅ តាម​បណ្តារ​រមណីយដ្ឋាន​នានា​។ ​មាន​អ្នកខ្លះ​និយាយថា ស្វាមី កែវ ចន្ទ័ស​ម្ជ​ស្ស ពិតជា ស្រឡាញ់ នាង​ខ្លាំងណាស់ ដែល​គេ​អាច​មើលឃើញ​តាមរយៈ​កាយវិការ ​។​ ក្នុងនោះ​បុរស​ខ្លះ ក៏មាន​ចិត្ត​ច្រណែន​ជាមួយ​ស្វាមី កែ​វ ចន្ទ័ស​ម្ជ​ស្ស ដែលមាន​ភរិយា​វ័យក្មេង​និង​មាន​រូប សម្រស់​ផូរផង់​គួរ អោយ ខ្នក់ ខ្នាញ់​ ។​ ចេ​នី​

​ ​

     

Related