ពាក់​ស្រោម​ជើងពេល​គេង​ជា​រឿង​ចាំបាច់​ឬទេ ?

Sanofi

ត្រូវធ្វើ​ការត្រួតពិនិត្យ​ឱ្យ​ជាក់លាក់​ថា តើ​នៅពេល​គេង​ពាក់​ស្រោមជើង​ជា​រឿង​ចាំបាច់​ឬទេ​? ស្ត្រី ជាច្រើន​តែង​សាកល្បង​ដោយ​ការ​ផ្អាប់ឡេ​លាប​ត្រង់​ជើង​ឱ្យ​សើម ហើយ​ពាក់ស្រោមជើង​មុន​ចូល​ដំណេក ។

តាមពិតទង្វើ​មួយ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប និង គ្រប់​ស្ថានការណ៍​នោះទេ ។ ការពាក់​ស្រោមជើង​ដើម្បីឱ្យ​បាតជើង​កក់ក្តៅ គឺ​សមរម្យ​នៅពេល ដែល​រាងកាយ​កើត​អាការ​ផ្តាសាយ និង ល្អ​ពេល​មានគភ៌​សម្រាប់​ស្ត្រី​ដែល​តែងកើតរោគ​ក្តាមកាច់​ជើង ជាពិសេស​ពេល អាកាសធាតុ​ត្រជាក់​ខ្លាំងអាចឱ្យ​គេង​លង់​លក់បាន​ស្រួល ។

ចំពោះ​ការ​គេង​ដែលមាន​ខ្យល់អាកាស​ចេញចូល​ល្អការពាក់​ស្រោមជើង​មិនចាំបាច់​ឡើយ ត្រូវ​ទុក​ជើង​ឱ្យ​នៅតាម​ធម្មជាតិ ព្រោះ​ប្រអប់ជើង​នឹង​បាន​បញ្ចេញ​ខ្យល់​ពី​រន្ធ​រោម​ទើប​រាងកាយ​ធ្វើការ​ងារ​បាន​ប្រក្រតី ៕ដេប៉ូ

Related