ចប់​តង់​ទី​មួយ កម្ពុជា ស្មើ ជប៉ុន ០-០


ចប់​តង់​ទី​មួយ កម្ពុជា ស្មើ ជប៉ុន ០-០

គិត​ត្រឹម​៤៥​នាទី​ដំបូង​នេះ ក្រុម​ជម្រើស​ជាតិ​ជប៉ុន​មិន​អាច​ទម្លាយ​សំណាញ់​របស់​កម្ពុជា​បានឡើយ​ បើ​ទោះ​ជា​សម្រុក​ខ្លាំង​​ក៏​ដោយ​នៃ​​ការ​​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី។ ​ក្រុម​ជប៉ុន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​​ទី​របស់​កម្ពុជា​បាន​ឡើយ ហើយ​ខ្សែ​ការពារ​ជប៉ុន​​លេខ​២០ Nakno Tomoaki បាន​បង្ក​កំហុស​លើ​កម្ពុជា ហើយ​ត្រូវ​បាន​លោក​​អាជ្ញា​កណ្តាល​ពិន័យ​កាត​លឿង។

 

ចំណែកកម្ពុជា​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោម​សំឡេង​​ស្រែក​ហ៊ោ​កង​រំពង​ពេញ​ស្តាត​អូឡាំពិក។ ​ទោះ​ជា​ជប៉ុន​បាន​ព្យាយាម​ការពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​​ក៏កម្ពុជា​​នៅ​តែ​​មាន​ឱកាស​មាស​ម្តង​ម្កាល​ដែរ។ ជាក់​ស្តែង​នៅ​នាទី​ទី​២២ ឃួន ឡាប៊ូរ៉ា​​​វី​ទទួល​បាន​ឱកាស​អូស​បាល់​ដាច់​ខ្សែ​ការពារ​របស់​ជប៉ុន ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​ស៊ុត​ខុស​គោលដៅ និង​ទទួល​បានពិន័យ​ហ្វ្រីឃីក​ខ្លះ​ដែរ៕

 
ចប់​តង់​ទី​មួយ កម្ពុជា ស្មើ ជប៉ុន ០-០

 


 

 

ចប់​តង់​ទី​មួយ កម្ពុជា ស្មើ ជប៉ុន ០-០

 

អត្ថបទ៖ ជាន ចាន់រ៉ា