មិនមែន​ត្រឹមតែ​ក្រពើ​ឡើយ ឥណ្ឌូនេស៊ី​ចង់​បន្ថែម​ខ្លា និង​ត្រី​ស៊ី​មនុស្ស​ឲ្យ​យាមគុក​

​លោក Budi Waseso ប្រធាន​ភ្នាក់ងារ​ឥណ្ឌូនេស៊ី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (BNN) បាន​និយាយ​ការពារ​ខ្លួន​ថា ការស្នើ​ឲ្យ​សាងសង់​ពន្ធនាគារ​នៅលើ​កោះ​មួយ​ដែល​ការពារ​ដោយ​ហ្វូង​ក្រពើ មិនមែនជា​រឿង​លេងសើច​នោះឡើយ​។ លោក​បាន​អះអាង​ពន្ធនាគារ​ដែល​សាងសង់ឡើង​ដើម្បី​ដាក់​អ្នកទោស​គ្រឿងញៀន​អស់​មួយជីវិត​នោះ គឺ​លោក​មិន​ចង់​មាន​ត្រឹមតែ​ក្រពើ​នោះឡើយ លោក​ចង់​បន្ថែម​សត្វ​ខ្លា និង​ត្រី​ស៊ីម​នុស្ស (Piranhas) បន្ថែមទៀត​។​

​បើតាម AFP លោក Budi Waseso បាន​ទទួលស្គាល់ថា គម្រោង​សាងសង់​ពន្ធនាគារ​ដែល​យាម​ដោយ​សត្វ​ក្រពើ​ហាក់ដូចជា​គំនិត​ធ្វើឡើង​តាម​រឿងកុន​របស់ James Bond ក៏ពិតមែន ប៉ុន្តែ​វា​ជា​ផែនការ​មួយ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​។​

​លោក​បាន​អះអាងថា លោក​បាន​ដើរ​ស្វែងរក​សត្វ​ក្រពើ​ដ៏​សាហាវ​នៅតាម​កោះ​នានា​ដើម្បី​ដាក់​ឲ្យ​យាមគុក​ដែល​លោក​គ្រោង​ស្នើឡើង បើទោះបីជា​មានការ​រិះគន់​បែប​ចំអក​ជាច្រើន​ក៏ដោយ​។ លោក Waseso បាន​បន្ថែមថា​៖ «​យើង​ចង់​ត្រី​ស៊ីម​នុស្ស​ផងដែរ ហើយ​ដោយសារតែ​បុគ្គលិក​ពន្ធនាគារ​មាន​ចំនួន​តិច ការបន្ថែម​សត្វ​ខ្លា គឺជា​រឿង​ដែល​គួរ​ពិចារណា​»​។​

​ជាមួយគ្នានេះ​ផងដែរ លោក Slamet Pribadi អ្នកនាំពាក្យ​ភ្នាក់ងារ BNN បាន​អះអាង​ពីលើ​បន្ថែមថា នេះ​មិនមែនជា​គម្រោង​លេច​សើច​នោះឡើយ​។ លោក​បញ្ជាក់ថា​៖ «​ការជួញដូរ​គ្រឿងញៀន​គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ ហេតុនេះហើយ​បានជា​យើង​រក​វិធានការណ៍​ធ្ងន់ធ្ងរ​ដើម្បី​ទប់ទល់​»៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​